អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ ចៅល្អរបស់លោកអ៊ុំហូ នៅខេត្ត Nghe An

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ ចៅល្អរបស់លោកអ៊ុំហូ ចំនួន ១៣០នាក់ នៃខេត្ត Nghe An ក្នុងឱកាសដែលគណៈ ប្រតិភូមកបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ។ 
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ ចៅល្អរបស់លោកអ៊ុំហូ នៅខេត្ត Nghe An - ảnh 1អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយចំពោះកុមារដែលជា ចៅស្លូតរបស់លោកអ៊ុំហូ នៃខេត្ត Nghe An

ទាំងអស់នេះ សុទ្ធតែជាប្អូនៗ ដែលមានស្នាដៃល្អក្នុងការសិក្សារៀនសូត្រ ក្នុងនោះ មានទាំងកុមារក្រីក្រជាច្រើន ដែលចេះជំនះពុះពារលើការលំបាក។

លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់កុមារទាំងនេះដែលបានជំនះពុះពារលើការលំបាកក្នុងការសិក្សានៅខេត្ត Nghe An ព្រមទាំងសង្ឃឹមថា ប្អូនៗ កុមារនៅខេត្ត Nghe An នឹងបន្តខិតខំប្រឹងប្រែងចិញ្ចឹមក្តីសុបិន្តនិងសិក្សាឱ្យបានល្អ រួមទាំងខិតខំដើម្បីក្លាយជាពល រដ្ឋ ដែលមានប្រយោជន៍សម្រាប់សង្គម។

“ខ្ញុំជឿជាក់ទៅលើប្អូនៗទាំងអស់ ដូចជាការសន្យារបស់ប្អូនៗ ដែលនិយាយថា ប្អូនៗ នឹងបន្តសិក្សាឱ្យបានល្អនិងបន្តលើកកម្ពស់ប្រពៃណីនៃស្រុកកំណើត Nghe An ក៏ដូចជាប្រពៃណីរបស់ប្រជាជនវៀតណាម ហើយប្អូនៗ នឹងសក្ដិសមជាម្ចាស់អនាគតនៃប្រទេសវៀតណាម រួមចំណែកធ្វើឱ្យប្រទេសវៀតណាមរបស់យើងកាន់តែរីកចម្រើននិងស្រស់ស្អាត ដូចលោកប្រធានហូជីមិញតែងតែប្រាថ្នាជានិច្ច”។ នេះបើយោងតាមប្រសាសន៍របស់អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើថា ខេត្ត Nghe An ត្រូវផ្តោតការយកចិត្តទុកដាក់ ថែទាំអប់រំនិងការពារកុមារជាប្រចាំ។ ទន្តឹមជាមួយគ្នានោះ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់កុមារដើម្បីប្អូនៗ ខិតខំចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ