អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី
(VOVWORLD) - ក្នុងឱកាសទៅបំពេញទស្សនកិច្ចនិងចូលរួមវេទិកានារីអាស៊ី-អឺរ៉ុបលើកទី២ ដែលបានប្រារព្ធឡើងនៅទីក្រុង Saint Perterburg ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី ២២ ខែកញ្ញានោះ នាយប់ថ្ងៃទី១៨ខែកញ្ញា អនុប្រធានរដ្ឋ វៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុកទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតរួមទាំងតំណាងសហគមន៍ជនវៀតណាម នៅសហព័ន្ធរុស្ស៊ីផងដែរ។
ទិដ្ឋភាពនៃជំនួប (រូបថតៈ VOV) |
ក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានជូនដំណឹងដល់ សហគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ី នូវសមិទ្ធផលនានាដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ជាពិសេស ក្នុង រយៈពេល៨ ខែកន្លងមក។ ពោលគឺ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បន្តទទួលបានកំណើនលើក ៧% ដោយទាក់ទាញទុនវិនិយោគបរទេសជាង ១០ ពាន់លានដុល្លារអាមេរិកនិងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១២លាននាក់ ដោយឡែកភ្ញៀវទេសចរមក ពីរុស្ស៊ីគឺ៦០ម៉ឺននាក់។
ស្តីពីទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh មានក្តីសោមនស្សរីករាយ ចំពោះ សមិទ្ធិផលដែល ទទួលបានពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យា សាស្ត្រនិងអប់រំរបស់ប្រទេសទាំងពីរ។ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានជឿជាក់ថាប្រទេសទាំងពីរនឹងយកឈ្នះរាល់ការលំបាកដើម្បី សម្រេចបានគោលដៅទទួលបាន១០ពាន់ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០៕