អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅជូនពរឆ្នាំថ្មីនៅខេត្ត Gia Lai
|
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញប្រគល់អាហារូបករណ៍សម្រាប់កុមារនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Gia Lai (រូបថតៈ Dư Toán – TTXVN) |
(VOVworld)-នាថ្ងៃទី១៧ខែមករា អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh
បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មីនិងជូនអំណោយតេតដល់វីរៈអ្នក
ម្តាយ Nguyen Thi Muoi អាយុ៩០ឆ្នាំនៅឃុំ Ia Kring ទីក្រុង Pleiku។ លោកស្រីក៏
បាន អញ្ជើញទៅសាកសួរសុខទុក្ខប្អូនៗកុមារកំព្រា ពិការនៅមជ្ឈមណ្ឌលគាំពារ
សង្គមខេត្ត Gia Lai និងភូមិកុមារ SOS ទៀតផង។ នៅទីនេះ លោកស្រី Dang Thi
Ngoc Thinh បានប្រគល់ប្រាក់ចំនួន៤០លានដុងសម្រាប់កុមារកំព្រាទទួលបុណ្យ
តេតប្រពៃណីនិងអាហារូបករណ៍ចំនួន១០០ចំណែករបស់មូលនីធិគាំពារកុមារ
វៀតណាមសម្រាប់ ក្មួយៗដែលមានស្នាដៃល្អក្នុងការសិក្សារៀនសូត្រ។
ក៏នារសៀលថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅ
សាកសួរសុខទុកនិងជូនពរបុណ្យតេតប្រពៃណីចំពោះជនរួមជាតិឃុំវីរៈភាព
Ia Phi ស្រុក Chư Păh ខេត្ត Gia Lai ផងដែរ៕