អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរអ្នកមុខអ្នកការនិងសាសនិកកាតូលិក

(VOVWORLD) -  លោកស្រីអនុប្រធានរដ្ឋបានអះអាងថាបក្សនិងរដ្ឋជានិច្ចកាល គោរពសិទ្ធិសេរីភាពរបស់ប្រជាជន និងតែងតែបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ប្រជាជនអនុវត្តសិទ្ធិសេរីភាពជំនឿសាសនារបស់ខ្លួន៕
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរអ្នកមុខអ្នកការនិងសាសនិកកាតូលិក - ảnh 1 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរអ្នកមុខអ្នកការនិងសាសនិកកាតូលិក (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី ១៨ ខែធ្នូ  អញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរនៅមណ្ឌលអេវែកនៃព្រះវិហារសាសនានិងប៊ីស្សពនៃព្រះវិហារសាសនាទីក្រុង Vinh លោក Nguyen Huu Long (នៅឃុំ Nghi Dien ស្រុក Nghi Loc ខេត្ត Nghe An) នាឱកាសបុណ្យណូអែលឆ្នាំ ២០១៩ នោះ  អនុប្រធានរដ្ឋលោកស្រី Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពសាសនានៅវៀតណាម ពោលគឺ សិទ្ធិសេរីភាពខាងជំនឿសាសនា ត្រូវបានថ្នាក់ដឹកនាំបក្សនិងរដ្ឋគោរពជានិច្ច។ កន្លែងសក្ការៈបូជាជាច្រើនត្រូវបានជួសជុល និងសាងសង់យ៉ាងស្អាតបាត។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថាមណ្ឌលអេវែកនៃព្រះវិហារសាសនា Vinh បានបន្តណែនាំនិងលើកទឹកចិត្តដល់អ្នកកាន់សាសនាកាតូលិកចូលរួមយ៉ាងសកម្មក្នុងចលនាស្នេហាជាតិ ដើម្បីរួមចំណែកកាន់តែច្រើនដល់ការកសាងប្រទេសជាតិ។ លោកស្រីអនុប្រធានរដ្ឋបានអះអាងថាបក្សនិងរដ្ឋជានិច្ចកាល គោរពសិទ្ធិសេរីភាពរបស់ប្រជាជន និងតែងតែបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ប្រជាជនអនុវត្តសិទ្ធិសេរីភាពជំនឿសាសនារបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ