អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan ចូលរួមសន្និសីទសកលស្តីពីការកាត់ បន្ថយហានិភ័យគ្រោះធម្មជាតិនៅជប៉ុន

អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan ចូលរួមសន្និសីទសកលស្តីពីការកាត់ បន្ថយហានិភ័យគ្រោះធម្មជាតិនៅជប៉ុន - ảnh 1
លោកស្រី Nguyen Thi Doan ក្នុងជំនួបសន្ទនាជាមួយលោក
អភិបាលរដ្ឋ Yangon (រូបថតៈTTXVN​)


(VOVworld)-នាយប់ថ្ងៃទី១២មិនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen
Thi Doan បានចាកចេញពីទីក្រុង Yangon បញ្ចប់ដំណើរទស្សនកិច្ចប្រទេស
ម៉ីយ៉ានម៉ាជាផ្លូវការ នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រុង Sendai របស់
ជប៉ុន ដើម្បីចូលរួម សន្និសីទសកលលើកទី៣ ស្តីពីការកាត់ បន្ថយហានិភ័យ
អំពីគ្រោះធម្មជាតិ។ មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចម៉ីយ៉ាន់ម៉ាជា
ផ្លូវការ នាថ្ងៃទី១២មិនា នៅទីក្រុង Yangon លោកស្រី Nguyen Thi Doan បានជួប​ សន្ទនាជាមួយអភិបាលតំបន់ លោក U Min Sue។ នៅទីនេះ លោក U Min Sue
បាន​វាយតម្លៃខ្ពស់ចំពោះបំណ្តាគំរោងការវិនិយោគរបស់វៀតណាមនៅទីក្រុង
Yangon ព្រមទាំងព្រមព្រៀងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តា
សកម្មភាពជួបប្រាស្រ័យ ផ្សព្វផ្សាយ និងពន្លឿនពាណិជ្ជកម្មនៅ Yangon សំដៅ រួមចំណែកជាក់ស្តែងក្នុងការរំលឹកលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាង វៀតណាមជាមួយម៉ីយ៉ាន់ម៉ា (ថ្ងៃទី២៨ឧសភា១៩៧៥-ថ្ងៃទី២៨ឧសភា
២០១៥)។

        ក្នុងថ្ងៃដដែល លោកស្រីអនុប្រធានរដ្ឋ បានអញ្ជើញទៅសំណេះសំណាល ជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅម៉ីយ៉ាន់ម៉ា និងសហគមន៍ជន
វៀតណាម ព្រមទាំងទស្សនគំរោងការមជ្ឈមណ្ឌលពាណិជ្ជកម្ម Hoang Anh Gia
Lai នៅម៉ីរយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ