អនុប្រធានរដ្ឋលោកស្រី Nguyen Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូ សមាគមសាមគ្គីស្រីលង្កា-វៀតណាម

(VOVworld)-នារសៀលថ្ងៃទី២៧ឧសភានៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោក
ស្រី Nguyen Thi Ngoc Thinh បានទទួលជួបជាមួយគណៈប្រតិភូសមាគម សាមគ្គី
ស្រីលង្កា-វៀតណាម ដឹកនាំដោយ ព្រះតេជគុណ Beddegama Samitha Thero សមា
ជិកគណៈប្រតិបត្តិនៃសមាគមសាមគ្គីស្រីលង្កា-វៀតណាមដែល កំពុងបំពេញ
ទស្សនកិច្ចការងារនៅវៀតណាម។​នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Ngoc
Thinh មានបំណងថា ភាគីទាំងពីរគប្បីសកម្មក្នុងការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់
ជាន់ថ្នាក់ ដោយសារជោគជ័យនៃដំណើរទស្សនកិច្ចនេះនឹងរួម ចំណែកជម្រុញ និងបង្កើតបុព្វហេតុសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរនាពេល
ខាងមុខ។

        រីឯខ្លួនវិញ ព្រះតេជគុណ Beddegama Samitha Thero មានបំណងថា ភាគី ទាំងពីរគប្បីបង្កើនថែមទៀតការជួបប្រាស្រ័យប្រជាជន និងជម្រុញកិច្ចសហប្រ តិបត្តិការសេដ្ឋកិច្ចដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ