អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Tri
(VOVWORLD) - ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានផ្តល់អំណោយជាថវិកាចំនួន ២០០លានដុង ដល់កុមារជួបការលំបាកនៅខេត្ត Quang Triផងដែរ។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជននិងយុទ្ធជនពលីនៅបូជនីដ្ឋានយុទ្ធជនពលីជាតិ ផ្លូវលេខ ៩ (រូបថត៖ Thanh Thuy/TTXVN) |
នារសៀលថ្ងៃទី ១៥ វិច្ឆិកា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងពិធីរំលឹកខួបលើកទី ៩១ នៃទិវាបង្កើតរណសិរ្សបង្រួបបង្រួមជាតិវៀតណាម (ថ្ងៃនេះជារណសិរ្សមាតុភូមិវៀតណាម) នៅទីរួមខេត្ត Quang Tri, ខេត្ត Quang Tri។
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជូនដំណឹងដល់ប្រជាជនអំពីភារកិច្ចសំខាន់ៗ និងដំណោះស្រាយដែលបានដាក់ចេញក្នុងសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥; ក្នុងបណ្តាកិច្ចប្រជុំរដ្ឋាភិបាលថ្មីៗ; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២…។ លោកស្រីអនុប្រធានរដ្ឋបានលើកច្បាស់ពីស្មារតីដឹកនាំរបស់រដ្ឋាភិបាល គឺសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ទាញយកអត្ថប្រយោជន៍ពីគ្រប់ឱកាសដើម្បីលើកកម្ពស់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងរក្សាកំណើនក្នុងរយៈពេលវែង។
ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានផ្តល់អំណោយជាថវិកាចំនួន ២០០លានដុង ដល់កុមារជួបការលំបាកនៅខេត្ត Quang Triផងដែរ៕