តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅថៃ Xuan Son ឲ្យដឹងថា៖
នាថ្ងៃទី ២០ មិថុនា អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានអញ្ចើញមក
ដល់រាជធានីបាងកក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ ចាប់ពីថ្ងៃទី ២០
ដល់ទី ២៤ មិថុនា តាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck
Shinawatra។ ក្នុងដំណើរទស្សនកិច្ចនេះ អនុប្រធានរដ្ឋ Nguyen Thi Doan នឹងចូល
គាល់ព្រៈរាជបុត្រីថៃ Maha Chakri Sirindhorn ជួបចរចារជាមួយនាយករដ្ឋមន្ត្រីថៃ
Yingluck Shinawatra និងជួបជាមួយថ្នាក់ដឹកនាំនៃ “សមាគមមិត្តភាព ថៃ-វៀតណាម”
។ តាមគំរោង អនុប្រធានរដ្ឋ Nguyen Thi Doan ក៏នឹងទៅទស្សនាភូមិមិត្តភាព ថៃ-
វៀតណាម នៅខេត្ត Nakhon Phanom និងជួបជាមួយបងប្អូនអាណិកជនវៀតណាម
នៅខេត្ត Khonken ។ល។ ដំណើរទស្សនកិច្ចជាផ្លូវការនៅថៃរបស់អនុប្រធានរដ្ឋ
វៀតណាម Nguyen Thi Doan លើកនេះ នឹងបង្កើនទំនាក់ទំនងរវាងប្រទេសទាំង ២ ជំរុញសាមគ្គីភាពមិត្តភាពរវាង ប្រជាជននៃប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត៕
|
អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan (Image: Internet) |