អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Ha Nam
|
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan |
(VOVworld) - ក្នុងរយៈពេលពីថ្ងៃ គឺថ្ងៃទី២២និងទី២៣ កញ្ញា អនុប្រធានរដ្ឋវៀត
ណាមលោកស្រី Nguyen Thi Doan និងគណៈប្រតិភូដំណាងរដ្ឋសភានៃខេត្ត Ha
Nam មានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Van Ly ស្រុក Ly Nhan និង
ឃុំ Dinh Xa ទីក្រុង Phu Ly។នៅបណ្ដាជំនួបនេះ លោកស្រី Nguyen Thi Doan បាន
ជូនដំណឹងសំរាប់អ្នកបោះឆ្នោត អំពីបញ្ហាមួយចំនួន ដែលទាក់ទិនដល់ស្ថានភាព
ប្រទេសជាតិ ក៏ដូចជា ការខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពនិងកសាង
អភិវឌ្ឍន៍ប្រទេស នាបច្ចុប្បន្នផងដែរ។លោកស្រី Nguyen Thi Doan បានផ្ទៀងស្ដាប់
គ្រប់មតិ សំណើររបស់អ្នកបោះឆ្នោត ព្រមទាំងបានឆ្លើយដោយផ្ទាល់ និងបំភ្លឺនូវ
បញ្ហាមួយចំនួនដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់។លោកស្រី ក៏បានស្នើរឲ្យ
ថ្នាក់ដឹកនាំរដ្ឋអំណាចគ្រប់ជាន់ថ្នាក់នៃខេត្ត Ha Nam ត្រូវផ្ទៀងស្ដាប់ ត្រួតពិនិត្យ
និងដោះ ស្រាយរាល់មតិ សំណើររបស់អ្នកបោះឆ្នោត ផងដែរ៕