អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ជួបសន្ទនាជាមួយតំណាងនៃកុមារក្នុងទូទាំងប្រទេស
|
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan (Image: Vietnamplus) |
(VOVworld) – ក្នុងក្របខ័ណ្ឌនៃវេទិការសំរាប់កុមារជាតិឆ្នាំ ២០១៣ នាយប់ថ្ងៃទី ៩ សីហា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan និង រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen រួមជាមួយតំណាងនៃក្រ
សួងផ្នែក អង្គការក្រៅរដ្ឋាភិបាល នានា បានជួប សន្ទនាជាមួយកុមារចំនួន ១៧១ នាក់ មកពីខេត្តក្រុងចំនួន ២៩ ក្នុងទូទាំងប្រទេសវៀតណាម។ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជន
ពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានចែករំលែកថា៖ តាមរយៈវេទិការ
សំរាប់ កុមារ ថ្នាក់ដឹកនាំបក្សរដ្ឋនិងបណ្ដាអង្គការសង្គមបានស្តាប់និងផ្លាស់ប្តូរជាមួយ
តំណាងកុមារ ដើម្បីយល់ដឹងច្បាស់ ឆ្លើយតបនឹងមនោសញ្ចេតនានិងបំណង ប្រាថ្នា
របស់ប្អូនៗ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានមានគោលបំណងថា៖ តាមរយៈសំ
ណើររបស់ប្អូនៗនៅវេទិការនេះបណ្ដាក្រសួងផ្នែកនឹងដកបទពិសោធន៍ដើម្បីអនុវត្ត
បណ្ដាគោលនយោបាយអំពីការគាំពារថែទាំនិងអប់រំកុមារនាបច្ចុប្បន្នឲ្យបានល្អជាង
ទៀត៕