|
លោកស្រី Nguyen Thi Doan ប្រគល់គំនូរឆាយាល័ក្សរបស់លោកប្រធានហូជីមិញ
ជូនមហាវិទ្យាល័យ Ton Duc Thang (រូបថត៖laodong.com.vn) |
(VOVworld) - ថ្លែងមតិនាពេលអញ្ជើញមកទស្សនានិងជួបធ្វើការនៅមហាវិទ្យាល័យ
Ton Duc Thang នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាថ្ងៃទី៦ មេសា អនុ
ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា រូបសណ្ឋាន បណ្ដុះបណ្ដាលនៃមហាវិទ្យាល័យ Ton Duc Thang ត្រូវបន្តសុក្រិតដើម្បីបង្កើនថែម ទៀតចរិតលក្ខណៈម្ចាស់ការ ច្នៃប្រឌិតរបស់និស្សិត។នេះជាកត្តាចាំបាច់ដើម្បីនា
ពេល និស្សិតបញ្ចប់ការសិក្សា រកបានការងារធ្វើសមស្រប ឆ្លើយតបបានសំណូម
ពរ ដ៏តឹងរឹងក្នុងដំណើរការដែលវៀតណាមកំពុងអនុវត្តការធ្វើសមាហរណកម្មទៅ
ក្នុងសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជំរៅ។លោកស្រី បានស្នើរឲ្យគ្រូបង្រៀនទាំងឡាយ ត្រូវក្ដាប់ជាប់ព័ត៌មានជានិច្ច ផ្លាស់ប្ដូរបទពិសោធន៍ សហប្រតិបតិ្តការអន្តរជាតិនិង
បើក ទូលាយការស្រាវជ្រាវតាមទិសដៅពិតជាក់ស្ដែងដើម្បីរាល់ផលិតផលស្រាវ
ជ្រាវអាច យកមកអនុវត្តបាន។ចំពោះនិស្សិតត្រូវខំប្រឹងប្រែងទទួលបានលក្ខណ
វិនិច្ឆ័យចំនួន៥ នាពេលបញ្ចប់ការសិក្សា នោះគឺទ្រឹស្ដីល្អ ភាសាបរទេសល្អ សមត្ថ
ភាព អនុវត្តល្អ របៀបធ្វើការឧស្សាហកម្ម និងមានចរិតលក្ខណៈច្នៃប្រឌិតក្នុង
ការងារ៕