អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Kanagawa (ជប៉ុន)

(VOVWORLD) -នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយអនុប្រធានរដ្ឋខវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយលោក Kuroiwa Yuji អភិបាលខេត្ត Kanagawa ប្រទេសជប៉ុន។ ក្នុងជំនួបនេះលោកស្រី Dang Thi Ngoc Thinh បានជឿជាក់ថាដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ លោក Kuroiwa Yuji នឹងរួមចំណែកជំរុញយ៉ាងខ្លាំងនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្ត Kanagawa និងតំបន់នានានៃប្រទេសវៀត  ណាម ជាពិសេសក្នុងវិស័យវិនិយោគ ការងារ ជួបប្រាស្រ័យខាងវប្បធម៌ និង រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Kanagawa (ជប៉ុន) - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Kanagawa (ជប៉ុន) (រូបថត៖ TTXVN)

លោកស្រី Dang Thi Ngoc Thinh មានបំណងចង់ឲ្យលោក Kuroiwa Yuji ផ្តោតការយកចិត្តទុកដាក់ក្នុងការលើកទឹកចិត្តសហគ្រាសរបស់ខេត្តមកវិនិយោគបន្ថែមទៀតនៅប្រទេសវៀតណាមលើវិស័យដែលមានប្រៀបខ្លាំង ដូចជាវិស័យឧស្សាហកម្មច្នៃប្រឌិត ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម - រុក្ខកម្ម - នេសាទជាដើម។ លោកស្រីបន្តទៀតថា វៀតណាមត្រៀមខ្លួនបង្កើតលក្ខណៈអំណោយផលល្អបំផុតសម្រាប់សហគ្រាសនៃខេត្ត Kanagawa មកវិនិយោគនិងធ្វើអាជីវកម្មនៅ    វៀតណាមផងដែរ។ រីឯខ្លួនវិញ លោក Kuroiwa Yuji បានជឿជាក់ថាវៀតណាមនិងជប៉ុននឹងបន្តជម្រុញការជួបប្រាស្រ័យលើវិស័យច្រើនថែមទៀតនាពេលខាងមុខ ដើម្បីរួមចំណែកយ៉ាងជាក់ស្តែងក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ