អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh លើកត្រដែតតួនាទីរបស់ស្ត្រីក្នុងសករាជឌីជីថល និងបដិវត្តន៍ ៤.០

(VOVWORLD) -អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន វាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទាននៃកិច្ចប្រជុំនេះក្នុងអំឡុងពេល ៣ ទសវត្ស កន្លងទៅ ក្នុងការជំរុញ សមភាពយេនឌ័រ និងលើកកម្ពស់ តួនាទី របស់ស្ត្រីទាំងថ្នាក់ជាតិ និងអន្តរជាតិ។

នាយប់ថ្ងៃទី ៤ ខែកក្កដា (តាមម៉ោងតំបន់) នៅទីក្រុង Basel (ប្រទេសស្វីស) អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ត្រីពិភពលោក ឆ្នាំ ២០១៩ ដោយប្រធានបទ “ស្ត្រី- និយមន័យភាពជោគជ័យឡើងវិញ”។ កិច្ចប្រជុំ ឆ្នាំនេះទាក់ទាញការចូលរួមពីសំណាក់ប្រតិភូជាង ១៦០០ នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ៧០ ដែលក្នុងនោះមាននាយករដ្ឋមន្ត្រី Namibia អតីតប្រធានាធិបតី Malta រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាស្ត្រីនៃសហគ្រាស និង តំណាងបណ្ដាអង្គការស្ត្រី។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh លើកត្រដែតតួនាទីរបស់ស្ត្រីក្នុងសករាជឌីជីថល និងបដិវត្តន៍ ៤.០ - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន វាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទាននៃកិច្ចប្រជុំនេះក្នុងអំឡុងពេល ៣ ទសវត្ស កន្លងទៅ ក្នុងការជំរុញ សមភាពយេនឌ័រ និងលើកកម្ពស់ តួនាទី របស់ស្ត្រីទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានចែករំលែកអំពីទស្សនៈមួយចំនួនអំពីរង្វាស់នៃជោគជ័យចំពោះនារីក្នុង
យុគសម័យថ្មី។ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា ស្ត្រីទទួលបានជោគជ័យ ខណៈដែលឆ្លៀតយករាល់ប្រភពកម្លាំង និងឱកាសដើម្បីឈានទៅមុខ ក្រេបយកចំណេះដឹង ចូលរួមក្នុងស្ថានប័នរដ្ឋបាលសាធារណៈ អង្គការនយោបាយ សង្គម សហគ្រាស និងខឿនសេដ្ឋកិច្ច។

លោកស្រីអនុប្រធានរដ្ឋវៀតណាមបានអះអាងថា ស្ត្រីតែងតែខិតខំប្រឹងប្រែងធ្វើដំណើរទៅមុខដោយឥតឈប់ឈរ ដើម្បីប្រែក្លាយការសាកល្បងក្នុងយុគសម័ហឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ឲ្យក្លាយទៅជាឱកាសសម្រាប់ខ្លួនផ្ទាល់ ក្នុងការរួមចំណែកទៅក្នុងខឿនសេដ្ឋកិច្ច។ លោកស្រីអនុប្រធានរដ្ឋបានអះអាងថា ក្នុងសករាជឌីជីថលនេះ ការអភិវឌ្ឍន៍នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាអាចបង្កើនគំលាតយេនឌ័រ ប្រសិនបើស្ត្រីខ្វះចំណេះដឹង ជំនាញ និងរបៀបធ្វើពលកម្ម។ លោកស្រីបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស បណ្ដាអង្គការ និងសហគ្រាស ក្នុងការកសាងក្របខ័ណ្ឌគតិយុត្តិ ធានា សមភាពអំពីឱកាសសម្រាប់ស្ត្រី ក៏ដូចជាជួយឧបត្ថម្ភស្ត្រីបន្សាំឲ្យបានល្អថែមទៀតនឹងសករាជឌីជីថលផងដែរ។

នៅខាងក្រៅកិច្ចប្រជុំនេះ នាថ្ងៃដដេដែល លោកស្រីអនុប្រធានរដ្ឋបានទទួលជួបជាមួយលោកស្រី Nadine Girault រដ្ឋមន្ត្រីការបរទេស និង Francophone រដ្ឋ Quebec (ប្រទេសកាណាដា) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ