អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅតំបន់ ៤ កងទ័ពជើងទឹក
(VOVWORLD) -លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះអង្គភាពនានា ដែលបានបំពេញភារកិច្ចរបស់ខ្លួន។ ជាពិសេសគឺស្មារតីត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ ដោយបង្ហាញនូវឆន្ទៈ ឬទ្ធានុភាព ក្នុងកិច្ចការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះ សមុទ្រវៀតណាមក្នុងរយៈពេលកន្លងទៅ។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជូបធ្វើការជាមួយតំបន់ ៤ កងទ័ពជើងទឹកវៀតណាម (រូបថត៖ SGGP) |
នាព្រឹកថ្ងៃទី ២ ខែសីហា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជូបធ្វើការជាមួយតំបន់ ៤ កងទ័ពជើងទឹកវៀតណាម និងទៅទស្សនាបណ្ដាអង្គភាពកងទ័ពជើងទឹក ដែលបានឈរជើងនៅមូលដ្ឋាន Cam Ran។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះអង្គភាពនានា ដែលបានបំពេញភារកិច្ចរបស់ខ្លួន។ ជាពិសេសគឺស្មារតីត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ ដោយបង្ហាញនូវឆន្ទៈ ឬទ្ធានុភាព ក្នុងកិច្ចការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះ សមុទ្រវៀតណាមក្នុងរយៈពេលកន្លងទៅ។ លោកស្រីបានមានប្រសាសន៍ថា៖
“ សមមិត្តគ្រប់រូបបានបំពេញល្អនូវការងាររបស់កងទ័ពជើងទឹក ដែលជាទីបង្អែកដ៏រឹងមាំសម្រាប់អ្នកនេសាទ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកនិងការលះបង់របស់សមមិត្ត ដោយបានបំពេញល្អនូវភារកិច្ចរបស់ខ្លួនក្នុងរយៈពេលកន្លងទៅ។ យើងខ្ញុំតែងតែជឿជាក់យ៉ាងមុតមាំទៅលើស្នារតី និងទំនូលខុសត្រូវរបស់សមមិត្ត។ លើសពីនេះទៅទៀត យើងខ្ញុំសង្ឈឹមថា សមាមិត្តគ្រប់រូបនឹងប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅ ភារកិច្ច និងវិន័យរបស់បក្ស រដ្ឋ និងកងទ័ពផងដែរ”៕