អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញ​ទៅ​សាកសួរសុខទុកនិងជូនអំណោយដល់កុមារនៅខេត្ត Quang Nam

(VOVWORLD) - សិស្សានុសិស្សប្រមាណ ៣៣.០០០ នាក់មកពីស្រុកព្រៃភ្នំចំនួន ៦ ដែលរួមមាន៖ Bac Tra My, Nam Tra My, Dong Giang, Nam Giang, Tay Giang និង Phuoc Son ត្រូវបានទទួលកំប៉ុងទឹកដោះគោដំបូង ដែលជាអំណោយរបស់អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញ​ទៅ​សាកសួរសុខទុកនិងជូនអំណោយដល់កុមារនៅខេត្ត Quang Nam - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយដល់កុមារនៅខេត្ត Quang Nam (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១ មិថុនា ក្នុងឱកាសទិវាកុមារអន្តរជាតិ អនុប្រធានរដ្ឋវៀត ណាម លោកស្រី Dang Thi Ngoc Thinh ប្រធានក្រុមប្រឹក្សាគាំពារមូលនិធិគាំពារកុមារវៀតណាមបានអញ្ជើញជួបសំណេះសំណាល ជាមួយក្មួយៗកុមារនៅ សាលាបឋមសិក្សា Kim Dong ទីរួមស្រុក Tra My ស្រុក Bac Tra My ខេត្ត Quang Nam។ នេះជាឆ្នាំដំបូងហើយដែលកុមារនៅតំបន់ព្រៃភ្នំខេត្ត Quang Nam ត្រូវបានផឹកទឹកដោះគោនៅសាលាក្នុងកម្មវិធីជាតិ "ទឹកដោះគោនៅតាមសាលា"។

សិស្សានុសិស្សប្រមាណ ៣៣.០០០ នាក់ មកពីស្រុកព្រៃភ្នំចំនួន ៦ ដែលរួមមាន៖ Bac Tra My, Nam Tra My, Dong Giang, Nam Giang, Tay Giang និង Phuoc Son ត្រូវបានទទួលកំប៉ុងទឹកដោះគោដំបូង ដែលជាអំណោយរបស់អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh។ លោកស្រីអនុប្រធានរដ្ឋក៏បានប្រគល់ថវិកាចំនួន ៣ ពាន់លានដុង ពីមូលនិធិគាំពារកុមារវៀតណាមដើម្បីជួយឧបត្ថម្ភស្រុក Bac Tra My ខេត្ត Quang Nam សាងសង់អន្តេវាសិកដ្ឋានសម្រាប់កុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ