អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ទទួលជួប សន្ទនាជាមួយគណៈប្រតិភូយុវជនគំរូនៃបណ្ដាជនជាតិវៀតណាម
(VOVworld) – នារសៀលថ្ងៃទី ១៩ មេសា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen
Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូយុវជនគំរូនៃបណ្ដាជនជាតិ
វៀតណាម ដែលចូលរួមទិវាបុណ្យវប្បធម៌នៃបណ្ដាជនជាតិវៀតណាម នៅទីក្រុង
ហាណូយ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាល
យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនរួមជាតិ ជាពិសេស យុវជន។ ដូច្នេះ ជីវភាពរស់នៅរបស់ជនរួមជាតិត្រូវបានលើកកំពស់ វប្បធម៌ត្រូវ បានអភិរក្ស សន្តិសុខនយោបាយត្រូវបានការពាររឹងមាំ។ អនុប្រធានរដ្ឋ Nguyen Thi Doan
បានចាត់ទុកថា៖
“កម្មាភិបាលសម្ព័ន្ធយុវជនម្នាក់ៗគឺជាកម្មាភិបាលឃោសនាចលនាគំរូដើម្បីពង្រឹង និងបង្កើនមហាសាមគ្គីជាតិ។ ការរក្សានិងពង្រីកអត្តសញ្ញាណជាតិក៏ដូចជា ការពង្រីកផែនមហាសាមគ្គីជាតិផងដែរ៕”
|
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទទួលជួប
សន្ទនាជាមួយគណៈប្រតិភូយុវជនគំរូនៃបណ្ដាជនជាតិវៀតណាម
(Image: tienphong.vn) |