អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយសហគមន៍ជនវៀតណាមនៅខេត្ត Udon Thani (ប្រទេសថៃ)

(VOVWORLD) - លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមករបស់អាណិកជន ទឹកចិត្តឆ្ពោះទៅស្រុកកំណើត ប្រទេសជាតិ។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយសហគមន៍ជនវៀតណាមនៅខេត្ត Udon Thani (ប្រទេសថៃ) - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅខេត្ត Udon Thani (ប្រទេសថៃ) (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលស្ត្រីជាសកលឆ្នាំ ២០២២ (GSW ២០២២) នៅប្រទេសថៃ នាថ្ងៃទី ២១ ខែមិថុនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Udon Thani ជួបសំណេះសំណាលជាមួយអាណិកជននៅថៃ និងទស្សនាសាលា Khanh An។

នៅក្នុងជំនួបសំណេះសំណាល លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមករបស់អាណិកជន ទឹកចិត្តឆ្ពោះទៅស្រុកកំណើត ប្រទេសជាតិ និងរាល់ការរួមចំណែកដ៏ថ្ងៃថ្លារបស់អាណិកជនគ្រប់ជំនាន់នៅថៃសម្រាប់បដិវត្តន៍វៀតណាមក្នុងសម័យកាលសង្គ្រាមកាលពីមុន ក៏ដូចជាសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្នផងដែរ។

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan មានគោលបំណងថាគណៈកម្មការសមាគមពលរដ្ឋថៃដើមកំណើតវៀតណាមនឹងបន្តពង្រីកតួនាទីស្នូលរបស់សហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនអាណិកជនក្នុងសកម្មភាពសាមគ្គីភាព ប្រមូលផ្តុំបងប្អូន បង្រៀន និងសិក្សារៀនសូត្រភាសារវៀតណាម ឆ្ពោះទៅមាតុភូមិ ព្រមទាំងរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងរដ្ឋ មូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរ បន្តថែរក្សា និងពង្រីកអត្តសញ្ញាណជាតិ ក្នុងនោះមានព្រះពុទ្ធសាសនាវៀតណាម និងភាសាវៀតណាម។

មុននេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអញ្ជើញទៅសាកសួរសុខទុក្ខអ្នកគ្រូ លោកគ្រូ និងសិក្ខាកាមភាសាវៀតណាមនៅសាលា Khanh An ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ