អនុប្រធានរដ្ឋវៀតណាមទទួលជួបក្រុមតំណាងគំរូក្នុងការអភិវឌ្ឍបណ្ដាញពេទ្យឆ្មបនៅភូមិស្រុក

(VOVWORLD) - នាព្រឹកថ្ងៃទី២៨ កុម្ភៈ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ តំណាងគំរូក្នុងការអភិវឌ្ឍបណ្ដាញពេទ្យឆ្មបនៅតាមភូមិស្រុក។
អនុប្រធានរដ្ឋវៀតណាមទទួលជួបក្រុមតំណាងគំរូក្នុងការអភិវឌ្ឍបណ្ដាញពេទ្យឆ្មបនៅភូមិស្រុក - ảnh 1 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ជូនអំណោយចំពោះបណ្ដាតំណាង (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី២៨ កុម្ភៈ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ តំណាងគំរូក្នុងការអភិវឌ្ឍបណ្ដាញពេទ្យឆ្មបនៅតាមភូមិស្រុក។ លោកស្រីអនុ ប្រធានរដ្ឋសង្កត់ធ្ងន់ថា វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតំលៃជាគំរូ ក្នុងការអនុវត្តគោលដៅកាត់បន្ថយអត្រាស្លាប់របស់អ្នកម្ដាយនិងទារក។ លទ្ធផល នេះមានការរួមវិភាគទានយ៉ាងសកម្មរបស់ជួរពេទ្យឆ្មបនៅតាមភូមិស្រុក។ នេះជា ស្ពានតភ្ជាប់រវាងមូលដ្ឋានសុខាភិបាលជាមួយប្រជាជន។ លោកស្រី Dang Thi Ngoc Thinh បានស្នើរឲ្យផ្នែកសុខាភិបាលត្រូវ លើកកំពស់សមត្ថភាពប្រព័ន្ធសុខា ភិបាល អភិវឌ្ឍន៍បណ្ដាញពេទ្យឆ្មបនៅតាមបណ្ដាភូមិស្រុក នៅតំបន់ព្រៃភ្នំ តំបន់ ឆ្ងាយដាច់ស្រយាលនិងតំបន់ជនរួមជាតិជាជនជាតិភាគតិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ