អនុប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណៈប្រតិភូកសិករវៀតណាមឆ្នើម

អនុប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណៈប្រតិភូកសិករវៀតណាមឆ្នើម - ảnh 1
(រូបថត៖danviet.vn)

(VOVworld) - ថ្លែងមតិនៅជំនួបសន្ទនាជាមួយគណៈប្រតិភូកសិករវៀតណាមឆ្នើម
នាព្រឹកថ្ងៃទី១៣ តុលា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បាន
លើកសរសើរកសិករវៀតណាមឆ្នើមចំនួន៦៣នាក់ ហើយអះអាងថា បក្សនិងរដ្ឋ
វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វណ្ណៈកសិករក្នុងបុព្វហេតុកសាងនិង
ការពារ អភិវឌ្ឍន៍ប្រទេសជាតិ។លោកស្រី Nguyen Thi Doan បាន ថ្លែងថា នាពេល
ខាងមុខ វៀតណាមនឹងប្រឈមមុខជាមួយការសាកល្បងជា ច្រើននៅពេលធ្វើសមា
ហរណកម្ម ដូច្នេះហើយកសិករគំរូនិយាយដោយឡែកក៏ ដូចជាកសិករវៀតណាម
ទាំងឡាយនិយាយរួមត្រូវឈានឡើង វិនិយោគប្រកប ដោយប្រសិទ្ធិភាពដើម្បី
អភិវឌ្ឍន៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ