អនុប្រធានរដ្ឋវៀតណាមទៅសាកសួរសុខទុក្ខ លើកទឹកចិត្តប្រជាជននៅតំបន់មានទឹកជំនន់

អនុប្រធានរដ្ឋវៀតណាមទៅសាកសួរសុខទុក្ខ លើកទឹកចិត្តប្រជាជននៅតំបន់មានទឹកជំនន់ - ảnh 1
លោកស្រីអនុប្រធានរដ្ឋ Nguyen Thi Doan ប្រគល់ទឹកប្រាក់ឧបត្ថម្ភជូនតំណាងថ្នាក់ដឹកនាំខេត្ត Quang Ninh

(VOVworld) - នាព្រឹកថ្ងៃទី៣១ កក្កដា អនុប្រធានរដ្ឋវៀតណាមលោកស្រីNguyen
Thi Doan បានទៅកាន់ខេត្ត Quang Ninh ភាគខាងជើងវៀតណាមដើម្បីសាកសួរសុខ
ទុក្ខនិងលើកទឹកចិត្តគ្រួសារនានាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹក
ជំនន់នៅទីក្រុង Ha Long និងប្រគល់ជូនប្រាក់ជួយឧបត្ថម្ភចំនួនមួយ ពាន់លានដុង
(ស្មើរនឹង៥ម៉ឺនដុល្លាអាមេរិក)។ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Quang Ninh
 លោកស្រី Nguyen Thi Doan បានលើកសរសើរនូវស្មារតីខិត ខំប្រឹងប្រែងជំនះពុះ
ពារលើផលប៉ះពាល់បន្ទាប់ពីគ្រោះធម្មជាតិរបស់ខេត្ត ព្រម ទាំងស្នើរឲ្យរដ្ឋអំណាច
រួមជាមួយប្រជាជនរួមដៃរួមកម្លាំងឆ្លងកាត់លើការលំបាកលំបិនទាំងនេះ។

“ខ្ញុំសូមផ្ញើរក្ដីរំលែកទុក្ខទៅដល់គ្រួសាររងគ្រោះទាំងឡាយ ជាពិសេសគឺគ្រួសារ
នានាដែលមានសមាជិកបាត់បង់ជីវិតនាបច្ចុប្បន្នយើងកំពុងជួយខេត្ត Quang Ninh
 ឲ្យទទួលបាន​នូវការជួយឧបត្ថម្ភដើម្បីស្ដារជីវភាពរស់នៅនិងផលិតកម្មឡើងវិញ
យ៉ាងឆាប់រហ័ស”។

ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារផ្សេងៗជាច្រើនក្រោមឱវាទមជ្ឈឹមនិងនៅ
តំបន់ ផ្សេងៗទៀតបានទៅកាន់ខេត្ត Quang Ninh ជួយឧបត្ថម្ភយ៉ាងជាក់ស្ដែង
ដើម្បីប្រជាជនជំនះពុះពារលើផលវិបាកដោយគ្រោះទឹកជំនន់បណ្ដាលឡើង។
គិតមកដល់ពេលនេះ ទឹកប្រាក់ឧបត្ថម្ភចំនួនជិត៥០ពាន់លានដុង (ស្មើរនឹង២,៥
លានដុល្លាអាមេរិក)ត្រូវ បានប្រគល់ជូនប្រជាជនខេត្ត Quang Ninh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ