អនុប្រធានរដ្ឋវៀតណាមបានប្រគល់កិត្តិនាមថ្លៃថ្នូរជូនសមូហភាពបុគ្គលពលករផ្នែកធ្យុងថ្មផលរ៉ែ
(VOVWORLD) /  
|
អនុប្រធានរដ្ឋវៀតណាមបានប្រគល់កិត្តិនាមថ្លៃថ្នូរជូនសមូហភាពបុគ្គលពលករផ្នែកធ្យុងថ្មផលរ៉ែ (vinacomin.vn) |
Vovworld-នាថ្ងៃទី១២មេសានៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនឧស្សាហ
កម្មធ្យុងថ្ម-ផលរ៉ែវៀតណាម (Vinacomin) បានរៀបចំពិធីលើកដម្កើងគំរូវឌ្ឍន៍ភាពនិងបូកសរុបការងារប្រឡងប្រណាំងកោតសសើរឆ្នាំ២០១៣។ អនុប្រធានរដ្ឋវៀត
ណាមលោកស្រី Nguyen Thi Doan បានអញ្ចើញចូលរួមនិងប្រគល់កិត្តិនាមថ្លៃថ្នូរ
ជូនសមូហភាពបុគ្គលពលករផ្នែកធ្យុងថ្មនិងផលរ៉ែ។
ក្នុងឆ្នាំ២០១៣ Vinacomin ផលិតបានធ្យុងថ្មជាង៤២លានតោន។ បរិមាណធ្យុងថ្មស្អាតទទួលបានជិត៤០លានតោន។ ផ្នែកទាំងមូលបាននាំចេញ១២លានតោននិងចំណាយក្នុងប្រទេសជាង២៧លានតោន ប្រមូលថវិការរដ្ឋជិត១៣លាន
លានដុង៕
-VOVWORLD