អនុប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចនៅកូឡុំប៊ី
|
អនុប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចនៅកូឡុំប៊ី |
(VOV)_អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានដឹកនាំ
គណៈប្រតិភូជាន់ខ្ពស់រដ្ឋវៀតណាម បំពេញទស្សនកិច្ចជាផ្លូវការនៅកូឡុំប៊ី ចាប់ពីថ្ងៃ
ទី១៣ដល់ថ្ងៃទី១៦កក្កដា។នៅក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីកូឡុំប៊ី លោក
Juan Manuel Santos នាថ្ងៃទី១៤ កក្កដា ភាគីទាំងពីរបានឯកភាពវាយតំលៃទំនាក់ទំ
នងរវាងភាគីទាំងពីរអភិវឌ្ឍន៍ខ្លាំងលើគ្រប់វិស័យ៖ទំនាក់ទំនងនយោបាយបន្តពង្រឹង
និងពង្រីក ទំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់។ ថ្នាក់ដឹកនាំ
នៃប្រទេសទាំងពីរបានឯកភាពថា៖ នាពេលខាងមុខនេះត្រូវជំរុញការអនុវត្តវិធាន
ការនានាដើម្បីលើកកំពស់ការយល់ដឹងគ្នាទៅវិញទៅមក បើកទូលាយកិច្ចសហប្រតិ
បត្តិការទ្វេភាគីលើគ្រប់វិស័យ។
នាថ្ងៃនេះដែរ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ក៏មានជំនួបសន្ទនាជាមួយអនុប្រធានាធិបតី លោក German Vargas Lleras ផងដែរ៕