អនុប្រធានរដ្ឋវៀតណាមប្រគល់ប្រសិទ្ធិនាម”វីរៈអ្នកម្ដាយវៀតណាម”នៅខេត្ត Bac Ninh

អនុប្រធានរដ្ឋវៀតណាមប្រគល់ប្រសិទ្ធិនាម”វីរៈអ្នកម្ដាយវៀតណាម”នៅខេត្ត Bac Ninh - ảnh 1
អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan ប្រគល់ប្រសិទ្ធិនាមរដ្ឋ "វីរៈអ្នកម្ដាយវៀតណាម" សំរាប់អ្នកម្ដាយនៅខេត្ត Bac Ninh (រូបថត៖TTXVN)


(VOVworld) - នាព្រឹកថ្ងៃទី៩ ធ្នូ នៅទីក្រុង Bac Ninh (ខេត្ត Bac Ninh) ភាគខាងជើង
វៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានតាងនាមបក្ស
និងរដ្ឋ ប្រគល់ប្រសិទ្ធិនាម “វីរៈអ្នកម្ដាយវៀតណាម” សំរាប់អ្នកម្ដាយចំនួន៤០០នាក់
នៅខេត្តនេះ។លោកស្រី Nguyen Thi Doan បានអះអាងថា ការប្រគាល់កិត្តិនាមដ៏
ថ្លៃថ្នូរនេះ គឺជាការទទួលស្គាល់របស់មាតុប្រទេសចំពោះគុណូបការៈនិងពលីកម្មដ៏
ធំធេងរបស់បណ្ដាអ្នកម្ដាយ។ក៏នៅក្នុងពិធីនេះដែរស្ថាប័ន អង្គភាពអាជីវកម្មជាច្រើន បានសូមទទួលថែទាំចិញ្ចឹមបណ្ដាអ្នកម្ដាយ រួមចំណែកបន្ធូរស្រាលទុក្ខសោក ជួយ
ឧបត្ថម្ភគ្រួសាររបស់យុទ្ធជនពិការយុទ្ធជនពលីជនមានគុណូបការៈចំពោះប្រទេស
ជាតិឈានឡើងក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ