អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh៖ ជំនឿជាក់ចំពោះផ្នែកសុខាភិបាលវៀតណាមត្រូវបានលើកកំពស់ក្រោយពីជំងឺឆ្លង Covid-19

(VOVWORLD) - ក្រោយពីជំងឺរាតត្បាតសកល Covid-19 លើកនេះ មិនត្រឹមតែជំនឿ ជាក់របស់ប្រជាជនចំពោះបក្សនិងរដ្ឋត្រូវបានលើកកំពស់ប៉ុណ្ណោះទេ ថែម ទាំងជំនឿជាក់ ការកោតសរសើររបស់ប្រជាជននិងសហ គមន៍អន្តរជាតិ ចំពោះផ្នែកសុខាភិបាលវៀតណាមក៏កាន់តែកើនឡើងៗផងដែរ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh៖ ជំនឿជាក់ចំពោះផ្នែកសុខាភិបាលវៀតណាមត្រូវបានលើកកំពស់ក្រោយពីជំងឺឆ្លង Covid-19 - ảnh 1អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ជូនមន្ទីរពេទ្យត្រូពិចមជ្ឈឹម (រូបថត៖ TTXVN) 

នេះជា ការអះអាងរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh នៅក្នុងជំនួបសាកសួរសុខទុក្ខ លើកទឹកចិត្តនិងលើកសរសើរអង្គភាពសុខា ភិបាលឆ្នើមៗក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នាព្រឹកថ្ងៃទី២៤ មេសា នៅរដ្ឋធានីហាណូយ។

លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់លើសារសំខាន់នៃការវាយតម្លៃយ៉ាងត្រឹមត្រូវចំពោះការវិវត្តន៍នៃជំងឺឆ្លងដើម្បីដាក់ចេញដំណោះស្រាយឲ្យបានទាន់ពេលវេលា សមស្របនឹងសមត្ថភាពរបស់ប្រទេសជាតិ កៀរគរការ ចូលរួមរបស់ប្រព័ន្ធនយោបាយនិងសង្គមទាំងមូល ផ្ដល់អាទិភាពដល់ការ បង្ការជំងឺ។         មុនពេលឈានចូលការប្រយុទ្ធថ្មីនាពេលខាងមុខ លោកស្រីអនុ ប្រធានរដ្ឋមានជំនឿជាក់ថា ផ្នែកសុខាភិបាលនឹងបន្តព្យាបាលអស់ពីសមត្ថ ភាពសម្រាប់អ្នកជំងឺនៅសេសសល់ តាមដានយ៉ាងដិតដល់បណ្ដាករណី ដែលត្រូវបានដាក់នៅដាច់ដោយឡែក តាមស្មារតីមិនអន្តនោម័តឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ