អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបប្រាស្រ័យទ្វេភាគី ជាមួយថ្នាក់ដឹកនាំប្រទេសជាច្រើននៅតាជីគីស្ថាន
(VOVWORLD) - ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Emomali Rahmon បានអះអាងនូវ គោលបំណងចង់ធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងមិត្តភាព ប្រពៃណីជា មួយវៀតណាម ហើយបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគីនៅវេទិកាពហុភាគី នានាដូចជា CICA និងអង្គការសហប្រជាជាតិ ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្មអោយកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាផងដែរ។
ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Emomali Rahmon អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh (រូបថត៖ TTXVN) |
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ស្ដីពីកិច្ចសហប្រតិបតិ្តការធ្វើសកម្មភាពនិងវិធានការកសាងជំនឿទុកចិត្តនៅទ្វីបអាស៊ី (CICA) នៅប្រទេស តាជីគីស្ថានចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែមិថុនា អនុប្រធានរដ្ឋវៀតណាមលោក ស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបប្រាស្រ័យទ្វេភាគីជាមួយថ្នាក់ដឹកនាំ នៃប្រទេសជាច្រើន។
នៅក្នុងជំនួបជាមួយអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Emomali Rahmon បានអះអាងនូវ គោលបំណងចង់ធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងមិត្តភាព ប្រពៃណីជា មួយវៀតណាម ហើយបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគីនៅវេទិកាពហុភាគី នានាដូចជា CICA និងអង្គការសហប្រជាជាតិ ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្មអោយកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាផងដែរ។
ជាការឆ្លើយតប លោកស្រី Dang Thi Ngoc Thinh បានស្នើអោយភាគីទាំង ពីរផ្ដោតទៅលើការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម តាមរយៈ វិធានការជាក់ស្ដែងនានាដូចជា ការចរចានិងចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ច ព្រមព្រៀងនានាដែលជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជា ពលរដ្ឋនៃប្រទេសទាំងពីរ កិច្ចព្រមព្រៀងគាំពារការវិនិយោគ និងជៀសវាងការ យកពន្ធត្រួតគ្នា ជាដើម។
នៅក្នុងជំនួបជាមួយប្រធានរដ្ឋចិន ព្រះមហាក្សត្រកាតា និងនាយករដ្ឋមន្រ្តី Azerbaijan អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានស្នើ អោយប្រទេសទាំងនេះសហការជាមួយវៀតណាម ដើម្បីដំណើរការវិធានការ បង្កើនទំនាក់ទំនងទ្វេភាគី ព្រមទាំងជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្ដូរគណៈប្រតិភូ ជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ក៏ដូចជាការជួបប្រាស្រ័យរវាងស្ថាប័ន និងប្រជាជន នៃភាគីទាំងពីរផងដែរ៕