អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ ប្រធានសមាគមមិត្តភាពឡាវ - វៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ២១ ខែមិថុនា នៅរដ្ឋធានីវៀងច័ន្ទ (ប្រទេសឡាវ) អនុប្រធានរដ្ឋ វៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយ ប្រធានសមាគមមិត្តភាពឡាវ - វៀតណាមនិងជាប្រធានគណៈកម្មាធិការហិរញ្ញ វត្ថុថវិកានិងសវនកម្មឡាវ លោក Vilayvong Buddakham។

នៅក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដល់សមាគមមិត្តភាពវៀតណាម -ឡាវសហការជាមួយសមាគមមិត្តភាពឡាវ - វៀតណាមដើម្បីលើកកម្ពស់តួនាទី ដែលជាស្ពានតភ្ចាប់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការនិងជួបប្រាស្រ័យរវាង ប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី Dang Thi Ngoc Thinh មានបំណងថា ក្នុងរយៈពេលខាងមុខសមាគមមិត្តភាពនៃភាគីទាំងពីរនឹងបន្តសហការគ្នាថែមទៀត ក្នុងការឃោសនាអំពីចំណងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវដល់ ប្រជាជនគ្រប់ជានថ្នាក់ជាពិសេសយុវជនវ័យគក្មេងនៃប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែលនេះ នៅខេត្ត Luang Prabang (ប្រទេសឡាវ) លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាជាមួយលេខានិងជាអភិបាល ខេត្ត Luang Prabang លោក Khamkhan Chanthavisuc។ ក្នុងជំនួបនេះ  លោកស្រី Dang Thi Ngoc Thinh បានអះអាងថាឈរលើស្មារតីជានិច្ចកាល គោរពនិងលៃទុកអាទិភាពបំផុតសំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម -ឡាវនោះបក្សនិងរដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលអំពីយន្ដការ និងគោលនយោបាយដើម្បីជំរុញទំនាក់ទំនងមិត្តភាពរវាងតំបន់នានានៃប្រទេសទាំងពីរក្នុងនោះមានខេត្តទីក្រុងវៀតណាមជាមួយនឹងខេត្ត Luang Prabang ផងដែរ។ រីឯខ្លួនវិញ លោក Khamkhan Chanthavisuc បានជូនដំណឹង អំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្ត Luang Prabang ហើយ ថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ខេត្តក្រុងវៀតណាមចំពោះខេត្ត Luang Prabang ព្រមទាំងមានគោលបំណងចង់ឲ្យអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនង សហប្រតិបត្តិការជាមួយតំបន់មួយចំនួនរបស់វៀតណាម ជាពិសេសគឺលើវិស័យ ទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ