អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទៅសាកសួរសុខទុក្ខអស្សឬទ្ធិឈើឆ្កាងគ្រឹស្តសាសនា Le Duc Thinh

(VOVWORLD) - នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាអង្គការសាសនា ជនរួមជាតិគ្រឹស្តសាសនិក និងអ្នកមុខអ្នកការនានា ជា ពិសេសគឺក្នុងចលនាកសាងជនបទថ្មី រួមដៃជួយឧបត្ថម្ភជនក្រីក្រ។ 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទៅសាកសួរសុខទុក្ខអស្សឬទ្ធិឈើឆ្កាងគ្រឹស្តសាសនា Le Duc Thinh - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh មកសាកសួរសុខទុក្ខគ្រួសារ អស្សឬទ្ធិឈើឆ្កាងគ្រឹស្តសាសនា Le Duc Thinh។ (រូបថត៖ VOV)

នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងហូជីមិញ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅសាកសួរសុខទុក្ខនិងជូនពរ បុណ្យណូអែលឆ្នាំ២០១៩នៅផ្ទះរបស់អស្សឬទ្ធិឈើឆ្កាងគ្រឹស្តសាសនា Le Duc Thinh។

        នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាអង្គការសាសនា ជនរួមជាតិគ្រឹស្តសាសនិក និងអ្នកមុខអ្នកការនានា ជា ពិសេសគឺក្នុងចលនាកសាងជនបទថ្មី រួមដៃជួយឧបត្ថម្ភជនក្រីក្រ។ លោកស្រីបានសម្ដែងនូវគោលបំណងថា លោកអស្សឬទ្ធិរួមជាមួយជនរួម ជាតិគ្រឹស្តសាសនិកទូទាំងប្រទេសនឹងបន្តរួមវិភាគទានកសាងប្រទេសជាតិអោយកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

        ជាការឆ្លើយតប លោកអស្សឬទ្ធិឈើឆ្កាងគ្រឹស្តសាសនិក Le Duc Thinh បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រដ្ឋាភិបាលសម្រាប់លោកផ្ទាល់ខ្លួននិងជនរួមជាតិគ្រឹស្តសាសនិកទាំងមូល ព្រមទាំងអះអាងថា នឹងបន្តអនុវត្តយ៉ាងល្អនូវគោលនយោបាយនានារបស់ បក្សនិងរដ្ឋបន្តរួមដំណើរជាមួយការអភិវឌ្ឍនៃទីក្រុងហូជីមិញក៏ដូចជា ប្រទេសជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ