អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលស្ដីពីកិច្ចសហប្រតិបត្តិការធ្វើសកម្មភាពនិងវិធានការកសាងជំនឿទុកចិត្តនៅទ្វីបអាស៊ី

(VOVWORLD) - អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាង ថា CICA ជាតំបន់ប្រមូលផ្ដុំខឿនសេដ្ឋកិច្ចអភិវឌ្ឍជាច្រើន ដែលមានសក្ដានុភាព ក្លាយទៅកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកលនាអនាគត។ 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលស្ដីពីកិច្ចសហប្រតិបត្តិការធ្វើសកម្មភាពនិងវិធានការកសាងជំនឿទុកចិត្តនៅទ្វីបអាស៊ី - ảnh 1 លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN)

  តាមការអញ្ជើញរបស់ប្រធានាធិបតីប្រទេសតាជីគីស្ថានលោក Emomali Rahmon អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលលើកទី៥ស្ដីពីកិច្ចសហប្រតិបតិ្តការធ្វើសកម្មភាពនិងវិធានការកសាងជំនឿទុកចិត្តនៅទ្វីបអាស៊ី (CICA) ដែលត្រូវបានរៀបចំឡើងនៅ រដ្ឋធានី Dushanbe ប្រទេសតាជីគីស្ថាន ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែមិថុនា។

        អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាង ថា CICA ជាតំបន់ប្រមូលផ្ដុំខឿនសេដ្ឋកិច្ចអភិវឌ្ឍជាច្រើន ដែលមានសក្ដានុភាព ក្លាយទៅកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកលនាអនាគត។ CICA ត្រូវការពង្រីកតួនាទីជាវេទិកានៃកិច្ចសន្ទនានិងការកសាងជំនឿទុកចិត្តនៅទ្វីប អាស៊ី ដោយលើកត្រដែតនូវការគោរពច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហ ប្រជាជាតិ។

        លោកស្រីអនុប្រធានរដ្ឋវៀតណាមបានអះអាងថា គោលនយោបាយដ៏ឥត ងាករេរបស់វៀត ណាមគឺគោរពសន្តិភាព កិច្ចសហប្រតិបតិ្តការ ការអភិវឌ្ឍ ការធ្វើ សមាហរណកម្មអន្តរជាតិ  ហើយចូលរួមយ៉ាងសកម្មដោយមានការទទួលខុស ត្រូវក្នុងកិច្ចការរួមនៃសហគមន៍អន្តរជាតិ កសាងនិងអភិវឌ្ឍយន្តការពហុភាគីថ្នាក់ តំបន់និងសកលលោកដោយឈរលើគោលការណ៍សមភាព តម្លាភាពហើយពឹង ផ្អែកលើច្បាប់។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ធានាសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ ដោះ ស្រាយជម្លោះដោយសន្តិវិធីអោយបានសមស្របនឹងច្បាប់អន្តរជាតិ ដែលក្នុង នោះមានធម្មនុញអង្គការសហប្រជាជាតិនិងអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តន៍យ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត ព្រមទាំងជំរុញការចរចាដើម្បីសម្រេចក្រមប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ