អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតនិងបញ្ញាវ័ន្តវៀតណាមនៅស្វីស

(VOVWORLD) - នាថ្ងៃទី៦ ខែកក្កដា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្តនិងសិល្បៈ ភាគពាយព្យស្វីស (FHNW) ហើយជួបសំណេះសំណាលជាមួយគ្រូបង្រៀន និស្សិតវៀតណាមនិងសហគមន៍ជនវៀតណាមនៅទីនេះ។

   ក្នុងជំនួបជាមួយលោក Crispino Bergamaschi ប្រធាន FHNW អនុប្រធាន រដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានជម្រាបថា វៀតណាមកំពុង ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍប្រភពធនធានមនុស្ស ជាពិសេសគឺធនធាន មនុស្សដោយគុណភាពខ្ពស់។ នេះជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រ លោតផ្លោះទាំង៣របស់វៀតណាម សំដៅឆ្ពោះទៅរកគោលដៅក្លាយទៅជា ប្រទេសឧស្សាហកម្មតាមទិសទំនើបយ៉ាងឆាប់ៗ។ ដើម្បីអនុវត្តន៍គោលដៅនេះ គោលជំហររបស់វៀតណាមនោះគឺចាត់ទុកវិស័យអប់រំជាគោលនយោបាយជាតិចម្បងដោយមានលក្ខណៈលោតផ្លោះ ដើម្បីនាំមកនូវឱកាសសម្រាប់អ្នករៀន ដែលបានអភិក្រមជាមួយខឿនអប់រំជឿនលឿនបំផុតលើពិភពលោក ដែលក្នុង នោះមានប្រទេសស្វីសទៀតផង។

        នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយក្រុមអ្នកជំនាញ បញ្ញាវ័ន្តវៀតណាមនៅស្វីស។ លោក Luu Vinh Toan បណ្ឌិតខាងបច្ចេកវិទ្យាព័ត៌មាននៅទីក្រុង Zurich និង សមាជិកនានាក្នុងក្រុម បានឧទ្ទេសនាមដល់លោកស្រីអនុប្រធានរដ្ឋ អំពីគំនិត ច្នៃប្រឌិតឡើង software VietSearch សំដៅស្វែងរក តភ្ជាប់ព័ត៌មាន ដើម្បីទាញ យកនិងពង្រីកសក្ដានុភាពរបស់សហគមន៍ជនវៀតណាមទូទាំងពិភពលោក។ លោកស្រីអនុប្រធានរដ្ឋបានស្វាគមន៍ហើយវាយតម្លៃខ្ពស់ចំពោះគំនិតនេះ ព្រម ទាំងមានគោលបំណងថា បណ្ដាបញ្ញាវ័ន្តវៀតណាមនៅស្វីសនឹងទាក់ទងជាមួយ ដៃគូនានានៅក្នុងប្រទេសដើម្បីសហការគ្នាច្នៃប្រឌិតឡើង software VietSearch អោយបានសមស្របនឹងគោលដៅ ដោយមិនត្រឹមតែតភ្ជាប់ជនវៀតណាមជាមួយ ជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមួយមិត្តភក្តិអន្តរជាតិដែលស្រឡាញ់វៀត ណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ