អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្តឡាវកាយ

(VOVWORLD) - ថ្លែងនៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានស្នើអោយខេត្ត ឡាវកាយ ផ្ដោតទៅលើការសម្រេចគោលដៅរយៈពេល៥ឆ្នាំនានាដែលមហា សន្និបាតបក្សភាគខេត្តបានដាក់ចេញ។ 

នារសៀលថ្ងៃទី២៤ ខែមិថុនា នៅទីក្រុងឡាវកាយ ភាគខាងជើងវៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh រួមជាមួយក្រុមការងារ មជ្ឈឹមបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។

        ថ្លែងនៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានស្នើអោយខេត្ត ឡាវកាយ ផ្ដោតទៅលើការសម្រេចគោលដៅរយៈពេល៥ឆ្នាំនានាដែលមហា សន្និបាតបក្សភាគខេត្តបានដាក់ចេញ។ ជាពិសេសគឺខិតខំប្រឹងប្រែងថែមទៀត ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រីកអត្តសញ្ញាណបណ្ដាជនជាតិភាគតិច ហើយ យកចិត្តទុកដាក់ដល់ចលនាប្រឡងប្រណាំងនៅក្នុងសហគ្រាស ផងដែរ។

        ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បាន ប្រគល់អំណោយចំនួន២៥០ចំណែកជូនចំពោះកុមារក្រីក្រ គ្រួសារគោល នយោបាយនិងគ្រួសារក្រីក្រនានានៅខេត្ត ឡាវកាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ