អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនេះ តាមការគ្រោងទុក លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan នឹងជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងធ្វើជា សាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង - ảnh 1អនុរដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូង លោកស្រី Candith Mashego-Dlamini ទទួលស្វាគមន៍លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan នៅព្រលានយន្តហោះ Tambo។ (រូបថត៖ TTXVN)
នាយប់ថ្ងៃទី ១៣ ខែកញ្ញា) លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងគណៈប្រតិភូវៀតណាមបានមកដល់រដ្ឋធានី Pretoria ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅអាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកញ្ញា។ ដំណើរទស្សនកិច្ចរួមចំណែករឹតបន្តឹងចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ តាមការគ្រោងទុក លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan នឹងជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងធ្វើជា សាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; ជួបសន្ទនាជាមួយអគ្គលេខា ធិការគណៈបក្សមហាសន្និបាតជាតិអាហ្វ្រិក (ANC) កាន់អំណាចនៅអាហ្វ្រិកខាងត្បូង; ជួបជាមួយអគ្គលេខាគណៈបក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូង; ទទួលជួបប្រធានសភា ពាណិជ្ជកម្ម និងឧស្សាហកម្មអាហ្វ្រិកខាងត្បូង និងសហគមន៍ធុរកិច្ចអាហ្វ្រិកខាងត្បូង; ទទួលជួបមេដឹកនាំ និងសហគ្រាសមូលដ្ឋាននានារបស់អាហ្វ្រិកខាងត្បូង; ជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាមនៅអាហ្វ្រិកខាងត្បូង។ ជាពិសេសក្នុង ដំណើរទស្សនកិច្ចផ្លូវការលើកនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ក៏នឹងអញ្ជើញទៅទស្សនាការតាំងពិព័រណ៌ កាត់ខ្សែបូសម្ពោធលំហវប្បធម៌ វៀតណាមនៅអាហ្រ្វិកខាងត្បូង ចូលរួមពិធីអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យ ជាតិវៀតណាម និងខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ