អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមពិធីធ្វើ សច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន

(VOVWORLD) - មុននោះ នាថ្ងៃទី ២៩ មិថុនា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan មាន ជំនួបជាមួយអនុប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតលោកស្រី Sara Duterte។ 

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមពិធីធ្វើ សច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan នៅពិធី។ (រូបថត៖ TTXVN)
នាថ្ងៃទី ៣០ មិថុនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan តាង នាមប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀត ណាមអញ្ជើញចូលរួមពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់លោក Ferdinand Romualdez Marcos Jr ប្រធានាធិបតីហ្វីលីពីនសម្រាប់អាណត្តិ ២០២២-២០២៨ ដែលប្រព្រឹត្តទៅយ៉ាងឱឡារិកនៅរដ្ឋធានីម៉ានីល។
មុននោះ នាថ្ងៃទី ២៩ មិថុនា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan មាន ជំនួបជាមួយអនុប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតលោកស្រី Sara Duterte។ នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងលោកស្រីអនុប្រធានា ធិបតី Sara Duterte បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ហើយឯកភាពថា នាពេលខាងមុខ នឹងសម្របសម្រួលគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ បើកដំណើរការឡើងវិញនូវយន្ត ការសហប្រតិបត្តិការទ្វេភាំគីដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ជំរុញវិធានការ ពន្លឿននិងពង្រីកទំហំកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ជាពិសេសពាណិជ្ជ កម្មអង្ករក្នុងបរិបទដែលពាណិជ្ជកម្មអន្តរជាតិកំពុងរងផលប៉ះពាល់ជាច្រើនដោយវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ ភាគីទាំងពីរក៏បានឯកភាពលើការបន្តផ្លាស់ប្តូរ និងសម្របសម្រួល យ៉ាងសកម្ម ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅ សមុទ្រខាងកើត; ការអនុវត្ត DOC ហើយជំរុញឲ្យសម្រេចបាន COC ក្នុងពេលឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ