អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូយុវជនពិការឆ្នើមនៅទូទាំងប្រទេស
(VOVWORLD) - កម្មវិធី “បំភ្លឺកម្លាំងចិត្តវៀតណាម”ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើង សំដៅស្វែងរក និងលើកតម្កើងគំរូយុវជនពិការឆ្នើម ដែលមានកម្លាំងចិត្តដ៏មោះមុត ជំនះពុះពារលើស្ថានភាពលំបាក ហើយចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់សហគមន៍ រួមចំណែកជូនជ្រុំឧត្តមគតិរស់នៅដ៏ល្អប្រសើរដល់យុវជន ជំរុញដល់យុវជនវៀតណាមឈានឡើង។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan |
នារសៀលថ្ងៃទី ២៨ កញ្ញា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសំណេះសំណាលជាមួយ គណៈប្រតិភូយុវជនពិការឆ្នើមនៅទូទាំងប្រទេស ក្នុងឱកាសគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី “បំភ្លឺកម្លាំងចិត្តវៀតណាម” ឆ្នាំ ២០២២។ កម្មវិធី “បំភ្លឺកម្លាំងចិត្តវៀតណាម”ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើង សំដៅស្វែងរក និងលើកតម្កើងគំរូយុវជនពិការឆ្នើម ដែលមានកម្លាំងចិត្តដ៏មោះមុត ជំនះពុះពារលើស្ថានភាពលំបាក ហើយចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់សហគមន៍ រួមចំណែកជូនជ្រុំឧត្តមគតិរស់នៅដ៏ល្អប្រសើរដល់យុវជន ជំរុញដល់យុវជនវៀតណាមឈានឡើង។ ក្រោយរយៈពេលជាង ៣ ខែអនុវត្តន៍មក ក្រុមប្រឹក្សាជ្រើសរើសបានជ្រើសរើសគំរូយុវជនពិការឆ្នើមចំនួន ៥០ នាក់ មកពីខេត្ត ក្រុង អង្គការសង្គម និងមហាវិទ្យាល័យចំនួន ៣២។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានមានប្រសាសន៍ថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ ហើយបានចេញផ្សាយ និងអនុវត្តន៍គោលការណ៍ និងគោលនយោបាយជាក់លាក់ជាច្រើនដើម្បីថែទាំ ធានាសិទ្ធិ និងពង្រីកតួនាទីរបស់ជនពិការ រួមចំណែកជំរុញវឌ្ឍនភាពសង្គម និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕