អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញបំពេញដំណើរទស្សនកិច្ចការងារនៅតំបន់ទី៤កងទ័ពជើងទឹក
(VOVWORLD) - នារសៀលថ្ងៃទី ២១ សីហា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញបំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយអង្គភាពទ័ពជើងទឹកនៅ មូលដ្ឋានយោធា Cam Ranh ខេត្ត Khanh Hoa។
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ជូនអំណោយដល់យុទ្ធជននិងប្រជាជនស្រុកកោះ Truong Sa។ (រូបថត៖ baokhanhhoa.vn) |
មកសួរសុខទុក្ខកម្មាភិបាល និងយុទ្ធជននៃកងពលតូចនាវាមុជទឹកលេខ ១៨៩ កងទ័ពជើងទឹក; កងពលតូចនាវាលេចទឹកលេខ ១៦២ និងបញ្ជាការដ្ឋានតំបន់ទី ៤កងទ័ពជើងទឹក លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសម្តែងនូវសេចក្តីរីក រាយចំពោះការរីកចម្រើនរបស់កងកំលាំងនានាចំណុះតំបន់ទី៤កងទ័ពជើងទឹក មិន ត្រឹមតែការហ្វឹកហ្វឺនសម្រាប់ត្រៀមប្រយុទ្ធនិងជួយសង្គ្រោះ ប៉ុណ្ណោះទេ ថែមទាំងជា ទីបង្អែកនិងជំនឿយ៉ាងមុតមាំសម្រាប់ប្រជានេសាទដើម្បី ចេញទៅលំហសមុទ្រទៀត ផង។ ចាប់ពីដើមឆ្នាំមុន រហូតមកដល់ពេលនេះ បណ្ដាកងកម្លាំងបានជួយសង្គ្រោះ ចំនួន ២១៥ ដង ហើយសង្គ្រោះបន្ទាន់ប្រជានេសាទជិត ២០០ នាក់។ លោកស្រីអនុ ប្រធានរដ្ឋបានស្នើឱ្យបំពេញបានល្អនូវភារកិច្ចបីក្រុម៖ ការពារយ៉ាងរឹងមាំនូវអធិបតេយ្យ ភាពកោះសមុទ្រ; ធានាសន្តិសុខ និងសុវត្ថិភាពនៅសមុទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ច សមុទ្រប្រកបដោយនិរន្តរភាព; ធានាសន្តិសុខប្រកបដោយសុវត្ថិភាពសម្រាប់ ការអភិវឌ្ឍរបស់បណ្ដាមូលដ្ឋាន; កសាងអង្គភាពបដិវត្តន៍ ចំណាន និងទំនើប៖
“តំបន់ទី ៤ កងទ័ពជើងទឹកកសាងកងកម្លាំងឲ្យរឹងមាំពិតប្រាកដ; ជួរយុទ្ធជន ដែលមានលក្ខណៈសម្បត្តិ សមត្ថភាព និងសុខភាពគ្រប់គ្រាន់ ដើម្បីបម្រើកងកម្លាំងបានយូរអង្វែង; មានភាពស្មោះត្រង់ ភាពក្លាហាន ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយ សង្គ្រោះប្រជាជន”៕