អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនារីសកលលោកលើកទី២៨នៅអូស្ត្រាលី

(VOVWORLD) - GSW ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ទី២៨ មេសា ក្រោមប្រធានបទ “កសាងបណ្ដាខឿនសេដ្ឋកិច្ចដែលចែករំលែកតំលៃរួម”។
អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនារីសកលលោកលើកទី២៨នៅអូស្ត្រាលី - ảnh 1 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh 

នាយប់ថ្ងៃទី២២ មេសា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ដឹកនាំគណៈប្រតិភូវៀតណាមបានចេញដំណើរទភចូលរួមកិច្ចប្រជុំកំពូលនារីសកលលោកលើកទី២៨ (GSW 2018) នៅទីក្រុង Sydney ប្រទេសអូស្ត្រាលី។ GSW ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ទី២៨ មេសា ក្រោមប្រធានបទ “កសាងបណ្ដាខឿនសេដ្ឋកិច្ចដែលចែករំលែកតំលៃរួម”។

        ចូលរួមកិច្ចប្រជុំលើកនេះ វៀតណាមបន្តអះអាងនូវតួនាទីដ៏សកម្មនិងឋានៈនៅលើបណ្ដាវេទិកាអន្តរជាតិ ការរួមវិភាគទានរបស់វៀតណាមក្នុងការធានាសមភាពភេទ និងការរីកចម្រើនរបស់នារី ព្រមទាំងចែករំលែកការផ្ដើមគំនិត សំដៅជំរុញសមភាពភេទនិងលើកទឹកចិត្តការចូលរួមរបស់នារីក្នុងស្ថានភាពថ្មី ពិសេសគឺលើ វិស័យសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ