អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបុណ្យនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ២០១៦

អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបុណ្យនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ២០១៦ - ảnh 1
អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបុណ្យនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ២០១៦

(VOV)_ដោយប្រធានបទ៖ បរិច្ចាគឈាម-ផ្តល់ជីវភាពរស់នៅ ​ពិធីបុណ្យ​និទា
ឃរដូវពណ៌ផ្កាឈូក ឆ្នាំ២០១៦ ត្រូវបានបើកនាថ្ងៃទី២៨ កុម្ភះ នៅទីក្រុង​ហាណូយ។
នៅពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Nguyen Thi Doan និងរដ្ឋមន្ត្រី​ក្រសួងសុខា ភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានសាកសួរ​សុខទុក្ខ លើកទឹកចិត្ត និងកត់សម្គាល់កាយវិការដ៏ខ្ពង់ខ្ពស់នេះរបស់បណ្ដាអ្នក​ស្ម័គចិត្ត និងអ្នកបរិច្ចាគ
ឈាម។

        ថ្លែងមតិនៅទីនេះ វេជ្ជបណ្ឌិត Ngo Manh Quan ប្រធានការិយាល័យ​ចលនា​និង
រៀបចំការបរិច្ចាគឈាម នៃមន្ទីរពេទ្យឈាមវិទ្យា និងបរិច្ចាគឈាមមជ្ឈឹមបានអោយ
ដឹងថា៖

        “ ចាប់ពីរសៀលថ្ងៃនេះ អ្នកជំងឺជាច្រើននឹងបានផ្តល់ឈាមពីបណ្ដាអង្គភាព​
ឈាមនេះ។យើងខ្ញុំសង្ឃឹមថា៖ បន្ទាប់ពីពិធីបុណ្យនិទាឃរដូវពណ៌ផ្កាឈូកនេះ ​
ក្នុងសប្ដាហ៍ខាងមុខ បណ្ដាឃ្លាំងឈាមនៅតំបន់ហាណូយ នេះនឹងបានបំពេញ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ