អនុប្រធានរដ្ឋវៀតណាមអញ្ជើញបំពេញទស្សនកិច្ចនៅបូលីវី

អនុប្រធានរដ្ឋវៀតណាមអញ្ជើញបំពេញទស្សនកិច្ចនៅបូលីវី - ảnh 1
អនុប្រធានាធិបតីបូលីវីលោក Alvaro Garcia Linera​ និងអនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan(រូបថត៖Thong Nhat - TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី១៨ដល់ទី១៩ ឧសភា អនុប្រធានរដ្ឋវៀតណាមលោកស្រី
Nguyen Thi Doan បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសពហុជនជាតិបូលីវី
តាមសេចក្ដីអញ្ជើញរបស់អនុប្រធានាធិបតីប្រទេសនេះលោក Alvaro Garcia Linera។
នាថ្ងៃទី១៨ ឧសភា នៅជំនួបចរចារបន្ទាប់ពីពិធីទទួល ថ្នាក់ដឹកនាំទាំង២រូបបានផ្លាស់
ប្ដូរអំពីស្ថានភាពនៃប្រទេសនិមួយៗនាពេលថ្មីៗនេះពិភាគ្សានិងឯកភាពលើទិសដៅ
និងវិធានការជាក់ស្ដែងនានាសំដៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីនា
ពេលខាងមុខ។ស្ដីពីកិច្ចសហប្រតិបតិ្តការពហុភាគី ថ្នាក់ដឹកនាំទាំង២រូបបានឯក
ភាពថា នឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការនៅ អង្គការអន្តរជាតិនានា ចែករំលែក
គោលជំហរក្នុងការដោះស្រាយជំលោះអំពី អធិបតេយ្យភាពដោយសន្តិវិធី ដោយ
ឈរលើការគោរពច្បាប់អន្តរជាតិ មិនប្រើប្រាស់ អំពើហឹង្សាឬគំរាមកំហែងប្រើ
ប្រាស់អំពើហឹង្សាឡើយ។
នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានទទួលជួប
សន្ទនាជាមួយប្រធានព្រឹទ្ធសភាបូលីវីលោក Jose Alberto Gonzalez និង ប្រធាន
សភាជាន់ទាបលោកស្រី Gabriela Montano Gonzalo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ