អនុប្រធានរដ្ឋសភា HUYNH NGOC SON ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមណ្ឌល DA NANG
|
អនុប្រធានរដ្ឋសភា HUYNH NGOC SON (vov) |
(VOV)_ដើម្បីត្រៀមរៀបចំអោយសម័យប្រជំរដ្ឋសភាវៀតណាម នីតិកាលទី១៣
នាព្រឹកថ្ងៃទី ២៩ មេសា អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son និង បណ្ដាសមាជិក សមាជិកាសភាមណ្ឌល Da Nang បានជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតនៅស្រុក Hoa Vang ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ លោក Huynh
Ngoc Son បានអោយដឹងថា៖ រដ្ឋសភានឹងលៃទុកណបាក់កណ្ដាលពេលវេលានៃ
សម័យប្រជុំ ដើម្បីពិភាក្សាអំពីកម្មវិធីកសាងច្បាប់ អនុម័តលើសេចក្ដីសម្រេចចិត្តបោះ
ឆ្នោតទំនុកទុកចិត្តចំពោះមុខដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សារប្រជាជនបោះឆ្នោត
ឬអនុម័ត។
អ្នកបោះឆ្នោតស្រុក Hoa Vang បានចាត់ទុកថា៖ របប គោលនយោបាយចំពោះ អ្នកមានគុណូបការះចំពោះរដ្ឋ និងរបបប្រាក់ខែចូលនិវត្តិមិនទាន់បានសមស្រប ហើយស្នើស្ថាប័នទាក់ទិននានាស្រាវជ្រាវ កែសម្រួលអោយសមស្រប។ ទន្ទឹមនឹងនោះ អ្នកបោះឆ្នោតសុទ្ធតែមានគោលបំណងថា៖ រដ្ឋសភានឹងពង្រីកតួនាទីឃ្លាំមើលរបស់
ខ្លួនយ៉ាងខ្លាំងថែមទៀត ពិសេសគឺក្នុងការបង្ការ ប្រឆាំងអំពើពុករលួយ៕