អនុប្រធានរដ្ឋសភា Nguyen Duc Hai ធ្វើសកម្មភាពទ្វេភាគីសំខាន់ៗជាច្រើននៅ APPF 31

(VOVWORLD) - អនុប្រធានរដ្ឋសភាបានចែករំលែកក្រីបារម្ភរបស់ភាគីហ្វីលីពីនអំពីបញ្ហាដែលកំពុងកើតមាននាពេលថ្មីៗនេះនៅក្នុងតំបន់ និងពិភពលោក។
អនុប្រធានរដ្ឋសភា Nguyen Duc Hai ធ្វើសកម្មភាពទ្វេភាគីសំខាន់ៗជាច្រើននៅ APPF 31 - ảnh 1អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គស្តីពីនយោបាយ និងសន្តិសុខក្នុងក្របខ័ណ្ឌនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី ៣១ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ រូបថត៖ VOV

ក្នុងក្របខ័ណ្ឌនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF 31) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី ២៤ វិច្ឆិកា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាហ្វីលីពីន និងបានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូកម្ពុជា និងជប៉ុន។

ចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Juan Miguel Fzubiri អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយ និងទីក្រុងម៉ានីលចែករំលែកតម្លៃយុទ្ធសាស្ត្រ និងផលប្រយោជន៍ជាច្រើន។លោកមានគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ អនុប្រធានរដ្ឋសភាបានចែករំលែកក្រីបារម្ភរបស់ភាគីហ្វីលីពីនអំពីបញ្ហាដែលកំពុងកើតមាននាពេលថ្មីៗនេះនៅក្នុងតំបន់ និងពិភពលោក។ លោកបានអះអាងថា ការធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតគឺចាំបាច់សម្រាប់ប្រទេសនានាក្នុងតំបន់។

ជាការឆ្លើយតប ប្រធានព្រឹទ្ធសភាហ្វីលីពីនបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់វៀតណាមក្នុងការផ្គត់ផ្គង់អង្ករដល់ហ្វីលីពីន។ លោកបានស្នើឱ្យភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសមុទ្រ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។

ក្នុងជំនួបជាមួយលោក ជាម យៀប អនុប្រធានទី១រដ្ឋសភាកម្ពុជា អនុប្រធានរដ្ឋសភាវៀតណាម Nguyen Duc Hai បានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកម្ពុជាក្នុងការថែរក្សាស្ថិរភាពនយោបាយ ធានា

 ការពារជាតិ-សន្តិសុខ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកំពស់ឋានៈរបស់ប្រទេសនីមួយៗ។ នាពេលខាងមុខ ដោយផ្អែកលើ "កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ" ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកាឆ្នាំមុន។ អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានស្នើឲ្យ ភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវលក្ខខណ្ឌដែលបានចុះហត្ថលេខា បន្តជំរុញយន្តការសហការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី។

ក្នុងជំនួបជាមួយសមាជិកសភាលោក Hiraguchi Hiroshi និងគណៈប្រតិភូសភាជប៉ុន អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានស្នើឲ្យ ជប៉ុនជួយឧបត្ថម្ភវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម និងទំនើបកម្ម; ស្នើឲ្យ ជប៉ុនបន្តគាំទ្រទស្សនៈ និងគោលជំហររបស់វៀតណាមក្នុងការរក្សាសន្តិភាព ស្ថិរភាព និងដោះស្រាយជម្លោះនៅសមុទ្រខាងកើត  ជួយឧបត្ថម្ភវៀតណាមក្នុងការលើកកំពស់សមត្ថភាពរបស់កងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រ។

សមាជិកសភាលោក Hiraguchi Hiroshi បានឲ្យថា ចំនួនអង្គភាពអាជីវកម្មជប៉ុនដែលវិនិយោគនៅវៀតណាមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ លោកបានស្នើវៀតណាមជួយសម្រួលការជំរុញការវិនិយោគ និងប្រតិបត្តិការនៅវៀតណាម។ សមាជិកសភា Hiraguchi Hiroshi ក៏មានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការថែទាំសុខភាព ទទួលគិលានុបដ្ឋាយិកា ថែទាំកុមារ ក្នុងបរិបទដែលជប៉ុនកំពុង

ខ្វះពលករក្នុងវិស័យទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ