អនុប្រធានរដ្ឋសភា Tong Thi Phong ជួបសន្ទនាជាមួយក្រុមទណ្ឌិតស្នេហារជាតិខេត្ត Quang Ngai
|
អនុប្រធានរដ្ឋសភា Tong Thi Phong ជួបសន្ទនាជាមួយក្រុមទណ្ឌិតស្នេហារជាតិខេត្ត Quang Ngai(VTV) |
(VOV)_នៅក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី៨សីហា អនុប្រធានរដ្ឋសភាវៀត ណាម លោកស្រី Tong Thi Phong បានសម្ដែងនូវការរំជួលចិត្តយ៉ាងខ្លាំងនិងការ គោរពចំពោះបណ្ដាយុទ្ធជនបដិវត្តន៍ដែលបានពលីសាច់ស្រស់ ឈាមស្រស់សំរាប់
បុព្វហេតុឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ។ អនុប្រធានរដ្ឋសភាTong Thi Phong បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ ជានិច្ចកាលដឹងគុណដ៏ជ្រាលជ្រៅនិងធំធេងរបស់បណ្ដាអតីតទណ្ឌិតស្នេហារជាតិ បណ្ដាអ្នក បដិវត្តន៍ជើងចាស់យុទ្ធជនជំងឺ យុទ្ធជនពលី គ្រួសារមានគុណូបការះចំពោះបដិវត្តន៍ ក្នុងបុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យសេរីភាពរបស់ប្រជាជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ
បក្ស រដ្ឋ បានមានការផ្តួចផ្តើមគំនិត គោលនយោបាយជាច្រើន សំរាប់មុខ សញ្ញា ទាំងនេះនៅក្នុងតំបន់៕