អនុប្រធានរដ្ឋសភា Uong Chu Luu ចូលរួមសន្និសីទ ASEP-9
|
វៀតណាមនិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ |
(VOV)_ក្នុងឱកាសគណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Uong Chu Luu បានមកដល់ម៉ុងហ្គោលីចូលរួមសន្និសីទដៃគូរដ្ឋ
សភាអាស៊ី-អឺរ៉ុប លើកទី៩ ( ASEP-9) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មេសា ប្រធាន
រដ្ឋសភា ម៉ុងហ្គោលី លោក Z.Enkhbold បានអញ្ជើញជួបសន្ទនា។ នៅទីនេះ ប្រ
ធានរដ្ឋសភា ម៉ុងហ្គោលី លោក Z.Enkhbold បានអោយដឹងថា៖ ម៉ុងហ្គោលី គោ
រពនិងមានគោលបំណងបង្កើនទំនាក់ទំនងជាមួយប្រទេសទាំងឡាយក្នុងតំបន់
ដែលក្នុងនោះមានវៀតណាម។ ម៉ុងហ្គោលីមានគោលបំណងជំរុញទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងកសិកម្ម។
រីឯ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានស្នើអោយរដ្ឋ
សភាម៉ុងហ្គោលី បង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង
ពីរ បង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាបង្កលក្ខណះងាយស្រួលសំរាប់ប្រជាពល
រដ្ឋវៀតណាមរកស៊ី និងរស់នៅប្រកបដោយស្ថិរភាពនៅម៉ុងហ្គោលី។
ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤មេសា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចូល
រួមសន្និសីទ ASEP-9 និងមានបទថ្លែងមតិនៅក្នុងកិច្ចប្រជុំថ្ងៃទី២២មេសា៕