អនុប្រធានរដ្ឋសភា Uong Chu Luu មកបំពេញទស្សនកិច្ចនៅខេត្ត Ca Mau
(VOVWORLD) /  
|
អនុប្រធានរដ្ឋសភា Uong Chu Luu មកបំពេញទស្សនកិច្ចនៅខេត្ត Ca Mau (vietnamplus) |
Vovworld-នាព្រឹកថ្ងៃទី២៥កុម្ភៈ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong
Chu Luu បានដឹកនាំក្រុមការងាររដ្ឋសភាមកបំពេញការងារនៅគណៈកម្មាធិការ
បក្សខេត្ត Ca Mau ស្វែងយល់ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារលាត
ត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនិងបង្កាប្រឆាំងបទល្មើសនៅភូមិសាស្ត្រ។ ថ្លែងមតិនៅ
ជំនួបធ្វើការនេះ អនុប្រធានរដ្ឋសភា Uong Chu Luu បានចាត់ទុកថា ដើម្បីជំរុញ
សេដ្ឋកិច្ចសង្គមរបស់ខេត្តមានកំណើននិងអភិវឌ្ឍន៍តាមទិសចីរភាព ខេត្ត Ca
Mau ប្រមូលផ្ដុំអាទិភាពជំរុញផ្តេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅបន្ថយ
បរិមាណនេសាទត្រី-រុក្ខាកម្ម-កសិកម្ម បង្កើនបរិមាណឧស្សាហកម្ម សំណង់និង
សេវ៉ាកម្ម ចលនាប្រភពកំលាំងសំរាប់វិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ម្ចាស់ការ
ទប់ទល់នឹងគ្រោះធម្មជាតិនិងការប្រែប្រួលអាកាសធាតុជាដើម។ អនុប្រធាន
រដ្ឋសភា Uong Chu Luu ក៏បានសំណូមពរស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់របស់ខេត្ត Ca
Mau ជំរុញការងារលាតត្រដាងឃោសនាផ្សព្វផ្សាយដើម្បីនាំរដ្ឋធម្មនុញ្ញចូលក្នុង
ជីវភាពរស់នៅ៕
-VOVWORLD