អនុប្រធានរដ្ឋសភា ជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសភាមិត្តភាពជប៉ុន-វៀតណាម
|
អនុប្រធានរដ្ឋសភា ជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសភាមិត្តភាពជប៉ុន-វៀតណាម |
(VOV)_នារសៀលថ្ងៃទី៨មិនា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយលោក Tsutomo Takebe ទីប្រឹក្សា
ពិសេសសម្ព័ន្ធភាពសភាមិត្តភាពជប៉ុន-វៀតណាម ដែលកំពុងមានដំណើរទស្សន
កិច្ចនៅវៀតណាម។ នៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan បានកត់សម្គាល់និងវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគទានរបស់
លោក Tsutomo Takebe ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យ
វប្បធម៌ និងអប់រំ។ លោកស្រី Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់ថា៖ រដ្ឋសភា
វៀតណាមជានិច្ចកាលស្វាគមន៍ និងបង្កលក្ខណះងាយស្រួល ដើម្បីបណ្ដាសមា
ជិកសភា និងឥស្សរិជននៃប្រទេសទាំងពីរបើកទូលាយសកម្មភាពជួបប្រាស្រ័យ
សហប្រតិបត្តិការ ដើម្បីកសាងទំនុកទុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមក រួម
ចំណែកបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជំរៅ និងទូលំទូលាយ
ដើម្បីសន្តិភាព និងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី រវាងវៀតណាមនិងជប៉ុន។
រីឯ លោក Tsutomo Takebe បានជូនដំណឹងអំពីគោលដៅនៃដំណើរទស្សនកិច្ច
លើកនេះ ដែលក្នុងនោះ មានដំណើការកសាងមហាវិទ្យាល័យវៀតណាម-ជប៉ុន៕