អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយគណៈប្រតិភូនៃសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប

អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយគណៈប្រតិភូនៃសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប - ảnh 1
ហាណូយ អនុប្រធានរដ្ឋសភាវៀត ណាម លោក Phung Quoc Hien បានទទួលលោក Svein Roald Hansler អនុប្រធានរដ្ឋសភាន័រវេស

(VOVworld)-នារសៀលថ្ងៃទី៥តុលានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត
ណាម លោក Phung Quoc Hien បានទទួលជួបជាមួយគណៈប្រតិភូសមាជិកសភា
  នៃសម្ព័នសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA ) ដឹកនាំដោយលោក Svein Roald
 Hansler អនុប្រធានរដ្ឋសភា ន័រវេសដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត
 ណាម។​ នៅក្នុងជំនួបនេះ លោក Phung Quoc Hien មានបំណងថា នាពេលខាងមុខ
 ភាគីទាំងពីរគប្បីលើកទឹកចិត្តឲ្យអង្គភាពអាជីវកម្ម EFTA បង្កើនការវិនិយោគនៅ
វៀត ណាមលើវិស័យទាំងអស់ដែលជាប្រៀបខ្លាំងរបស់ EFTA និងវៀតណាមមាន
តម្រូវការ ។ លោក​ Phung Quoc Hien បានសង្កត់ធ្ងន់ថា ការបញ្ចប់ការចរចាលើកិច្ច
ព្រមព្រៀង ពាណិជ្ជកម្មសេរី(FTA)រវាងវៀតណាមជាមួយEFTA នោះមានអត្ថន័យ
សំខាន់ក្នុងការ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយ
ប្រទេសក្នុងប្លុក EFTA និយាយរួមនិងជាមួយសមាជិកនីមួយៗរបស់EFTAនិយាយ
ដោយឡែក។​តាម​នោះ វៀតណាមស្នើឲ្យប្រទេស EFTA ទាំងអស់បន្តជម្រុញកិច្ច
ចរចាដោយឈរលើ ស្មាតីយល់ដឹងគ្នាទៅវិញទៅមក ។

        សមាជិកសភានៃបណ្តាប្រទេស EFTA បានអះអាងថា ការបញ្ចប់ចរចារលើកិច្ច
 ព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EFTA ជាមួយវៀតណាមនោះនឹងបង្កើតគ្រឹះស្ថាន
សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ