អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទៅទស្សនកិច្ចនៅប្រទេសម៉ារ៉ុក
(VOVWORLD) -ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤កក្កដា គណៈ ប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានអញ្ជើញទៅបំពេញទស្សនកិច្ចការ ងារនៅព្រះរាជាណាចក្រម៉ារ៉ុក។
អនុប្រធានរដ្ឋសភា លោក Phung Quoc Hien អញ្ជើញជួបចរចារជាមួយប្រធានសភាជាន់ទាបរបស់ម៉ារ៉ុក លោក Habib El Malki |
ក្នុងដំណើរទស្សនកិច្ចនេះ លោក Phung Quoc Hien បានអញ្ជើញជួបចរចារជាមួយប្រធានសភាជាន់ទាបរបស់ម៉ារ៉ុក លោក Habib El Malki និងអនុប្រធានព្រឹទ្ធ សភា លោក Abdessamad Kayouh។ នៅក្នុងបណ្តា ជំនួបធ្វើការនេះ លោក Phung Quoc Hien បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅ ម៉ារ៉ុកលើកនេះរបស់គណៈ ប្រតិភូវៀតណាមគឺសំដៅរួមចំណែកជម្រុញទំនាក់ទំនង សហប្រតិបត្តិការរវាងស្ថាប័នតាក់តែងច្បាប់នៃប្រទេសទាំងពីរ តាមនោះ រួមចំណែក បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងម៉ារ៉ុកនាពេលខាងមុខ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Phung Quoc Hien និងគណៈប្រតិ ភូរដ្ឋសភាវៀត ណាមបានអញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្ត្រីម៉ារ៉ុក លោក Saadeddine El Othmani ផងដែរ។ លោក El Othmani មានបំណងថា ភាគីទាំងពីរ បើកទូលាយទំ នាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ទៅដល់វប្បធម៌ និងអប់រំ៕