អនុប្រធានរដ្ឋសភា លោក Tran Quang Phuong អញ្ជើញ​ជួបធ្វើការ​ជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang

(VOVWORLD) - ខេត្ត Ha Giang ចាំបាច់ត្រូវកំណត់យ៉ាងច្បាស់លាស់ថា ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ គឺជាកម្មវិធី ដែលមាន ឥទ្ធិពលយ៉ាងធំធេង និងទូលំទូលាយដល់សេដ្ឋកិច្ច និងសង្គម។
អនុប្រធានរដ្ឋសភា លោក Tran Quang Phuong អញ្ជើញ​ជួបធ្វើការ​ជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang - ảnh 1លោក Tran Quang Phuong ប្រធានគណៈប្រតិភូឃ្លាំមើលរបស់រដ្ឋសភា (រូបថត៖ VNA)

នាថ្ងៃទី ៧ កក្កដា គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយលោក Tran Quang Phuong ប្រធានគណៈប្រតិភូឃ្លាំមើលរបស់រដ្ឋសភា បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang ដើម្បីពិភាក្សាអំពី “ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពី កម្មវិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥ ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពក្នុងដំណាក់កាល ២០២១-២០២៥ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំភ្នំដំណាក់កាល ២០២១-២០៣០។

អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានស្នើឲ្យខេត្ត Ha Giang បន្តយកចិត្តទុកដាក់ និងដឹកនាំកាន់តែជិតស្និទ្ធថែមទៀត ពង្រីករបៀបធ្វើល្អ ប្រកបដោយប្រសិទ្ធភាព ហើយប្ដាជ្ញាចិត្តបើកចំណាយថវិកាទុនទាំង ១០០% ហើយសម្រេចរួចរាល់រាល់គោលដៅនៃកម្មវិធីនានានាឆ្នាំ ២០២៥ ខាងមុខ។ ខេត្ត Ha Giang ចាំបាច់ត្រូវកំណត់យ៉ាងច្បាស់លាស់ថា ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ គឺជាកម្មវិធី ដែលមាន ឥទ្ធិពលយ៉ាងធំធេង និងទូលំទូលាយដល់សេដ្ឋកិច្ច និងសង្គម។ ដំណើរការអនុវត្តន៍គម្រោង និងគោលនយោបាយនានាចាំបាច់ត្រូវមានរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត ក្នុងការកៀរគរប្រភពកម្លាំង ជាពិសេសគឺប្រភពកម្លាំងសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ