អនុប្រធានរដ្ឋសភា លោក Uong Chu Luu ទៅបំពេញទស្សនកិច្ចការងារនៅអគ្គស្នងការដ្ឋានទី៨ ក្រសួងនគរបាល
(VOVWORLD) -នាថ្ងៃទី៩ខែមេសា នៅខេត្ត Ninh Binh (ភាគខាងជើងវៀតណាម) ក្រុមការងារ របស់រដ្ឋសភា ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Uong Chu Luu បានទៅ បំពេញទស្សនកិច្ចការងារ ស្តីពីការងារអនុវត្តច្បាប់ព្រហ្មទណ្ឌនិងការងារការលើក លែងទោសតាមពន្ធនាគារ មូលដ្ឋានអប់រំចាប់បង្ខំ សាលាអប់រំកាយសម្បទារលេខ៣នៃអគ្គស្នងការដ្ឋានលេខ៨ ក្រសួងនគរបាលវៀតណាម។
ក្នុងជំនួបនេះ លោក Uong Chu Luu បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចងក្រងច្បាប់លើកលែងទោស ច្បាប់ អនុវត្តករណីព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម)ឲ្យសមស្របនឹងតម្រូវការជាក់ស្តែង។ លោក Uong Chu Luu បានស្នើឲ្យស្ថាប័នទាក់ទិននានា ស្រាវជ្រាវនិងបំពេញ បន្ថែមសេចក្តីកំណត់នៅក្នុងគម្រោងច្បាប់នានាដើម្បីធានាតម្លាភាពនិងត្រឹមត្រូវ តាមបែបបទធរមាន៕