អនុប្រធានរដ្ឋសភា លោក Uong Chu Luu អញ្ជើញទៅទស្សនកិច្ចការងារនៅប៉ូឡូញ
|
អនុប្រធានរដ្ឋសភា លោក Uong Chu Luu អញ្ជើញទៅទស្សនកិច្ចការងារនៅប៉ូឡូញ |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅ ប៉ូឡូញចាប់ពីថ្ងៃទី២០
ដល់ ថ្ងៃទី២៥មិថុនា អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានអញ្ជើញជួប
ពិភាគ្សា ការងារជាមួយអនុប្រធានសភាជាន់ទាប ប៉ូឡូញ Malgorzata Kidawa Blonska
និង អនុប្រធានព្រឹទ្ធសភា Adam Bielan និងជួបធ្វើការជាមួយថ្នាក់ដឹក ប៉ូឡូញមួយចំ
នួន ទៀតផង។ នៅក្នុងបណ្តាជំនួបនេះ លោក Uong Chu Luu និងថ្នាក់ដឹកនាំរដ្ឋសភា
ប៉ូឡូញបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងវៀត
ណាមនិង ប៉ូឡូញនាពេលកន្លងទៅ ជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។
បច្ចុប្បន្ន ប៉ូឡូញជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅតំបន់អឺរ៉ុបកណ្តាលនិង
អឺរ៉ុបខាងកើតដោយតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៥ទទួលបាន៧៦១លាន
ដុល្លារអាមេរិក។លោក Uong Chu Luu បានអះអាងថា ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភានិងប្រជា
ជនវៀតណាមរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យជាមួយប៉ូឡូញជានិច្ច៕