អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទទួលជួបជាមួយនាយកអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទទួលជួបជាមួយនាយកអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច - ảnh 1
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទទួលជួបជាមួយនាយកអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច

(VOVworld)-នារសៀលថ្ងៃទី១៩កញ្ញានៅទីក្រុងហាណូយ​ អនុប្រធានរដ្ឋសភាវៀត
 ណាមលោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូដឹកនាំ
 ដោយបណ្ឌិត-វេជ្ជបណ្ឌិត Shin Young-soo នាយកអង្គការសុខភាពពិភពលោក
(WHO) ទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំពុងបំពេញទស្សនកិច្ចការងារ
នៅវៀត ណាម។ នៅទីនេះ លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះតួនា
ទីរបស់ WHO ក្នុងការអនុវត្តរាល់កម្មវិធីសកម្មភាពសុខាភិបាលជួយនាំមកសុខភាព
និងគុណ ភាពរស់នៅយ៉ាងល្អប្រសើសម្រាប់ប្រជាជនវៀតណាមក៏ដូចជាលើពិភព
លោក។ លោកស្រី Tong Thi Phong បានឲ្យដឹងថែមទៀតថា នាពេលខាងមុខ រដ្ឋ
សភាវៀត ណាមនឹងបង្កើនគុណភាពទៅលើសកម្មភាពតាក់តែងច្បាប់ ឃ្លាំមើលនឹង
សម្រេចរាល់ បញ្ហាសំខាន់ៗរបស់ប្រទេសជាតិលើវិស័យថែទាំសុខភាពជូនប្រជាជន។
 លោកស្រី អនុប្រធានរដ្ឋសភាមានបំណងថា WHO នឹងជួយឧបត្ថម្ភវៀតណាមក្នុងការ
ផ្គត់ផ្គង និងបច្ចុប្បន្នកម្មព័ត៌មានបរានុម័តស្តីពីស្ថានភាពសុខភាពលើពិភពលោក
តំបន់​និង នៅ វៀតណាមផ្ទាល់ ដើម្បីរដ្ឋាភិបាលវៀតណាមអាចម្ចាស់ការនាំចេញដំណោះ
ស្រាយ សមស្របនិងរួមសហការជាមួយវៀតណាមក្នុងការលើកកំពស់គុណភាពថែទាំ
សុខភាពជូនប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ