អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Moc Chau
(VOVWORLD) -នៅក្នុងជំនួបប្រាស្រ័យនាព្រឹកថ្ងៃទី២ខែឧសភានោះ អ្នកបោះឆ្នោតនៅស្រុក Moc Chau បានស្នើឲ្យក្រុមសមាជិក សភា អនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋាភិបាល ស្តីពីការអនុម័តផែនការមេ មណ្ឌលទេសចរណ៍ជាតិ Moc Chau និងស្នើឲ្យរដ្ឋាភិបាល ក្រសួងគមនាគមន៍និងដឹកជញ្ចូន ពិនិត្យលើការវិនិយោគ សាងសង់ខ្សែផ្លូវល្បឿន លឿន Hoa Binh – Moc Chau ដើម្បីបើកឲ្យដំណើរការមុនឆ្នាំ២០២០។
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Moc Chau ខេត្ត Son La |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានទទួលស្គាល់ រាល់ការខិតខំប្រឹងប្រែងនិងសាមគ្គីភាពរបស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនបណ្តាជន ជាតិនៅស្រុក Moc Chau ក្នុងការជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផ្ទេរប្តូររចនាសម្ព័ន្ធដើម ឈើដាំដុះ និងអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ជាដើម។ ទន្ទឹមជាមួយគ្នានោះ លោក ស្រី Tong Thi Phong ក៏មានបំណង ចង់ឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំ ណាចនិងប្រជាជនស្រុក Moc Chau បន្តពង្រីកស្មារតីសាមគ្គីនិងឧត្តមភាពរបស់តំបន់ជាពិសេស មានផលិតផលកសិកម្មមានគុណភាពខ្ពស់បាននាំចេញទៅទីផ្សារអន្តរជាតិ ផងដែរ៕